
ជម្រើសជាតិឥណ្ឌា នឹងត្រៀមទទួលក្រុមចំនួន៣មកពី World Cup ក្រោយបដិសេធមិនចូលរួមប្រកួតពានរង្វាន់ FIFA ASEAN Cup ជាមួយប្រទេសនៅតំបន់អាស៊ាន ឆ្នាំ២០២៦ ។ បើតាមការបញ្ជាក់ពី SportsGully ។
កម្មវិធីប្រកួតមិត្តភាពអន្តរជាតិរបស់ជម្រើសជាតិប្រេស៊ីល ៖
- ថ្ងៃទី២៦ ខែកញ្ញា ឥណ្ឌា ប៉ះ ប៉ាណាម៉ា
- ថ្ងៃទី៣ ខែតុលា ឥណ្ឌា ប៉ះ ប្រេស៊ីល
- ថ្ងៃទី៦ ខែតុលា ឥណ្ឌា ប៉ះ អ៊ុយរ៉ាហ្គាយ

សូមរំឮកថា កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅ ទៅសហព័ន្ធកីឡាករបាល់ទាត់ឥណ្ឌា បានប្រកាសជាផ្លូវការថាក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា បានសម្រេចដកខ្លួនពីពាន FIFA ASEAN Cup 2026 ទោះបីចាប់ឆ្នោតបែងចែកពូលរួចរាល់ក៏ដោយ។
មូលហេតុនោះគឺដោយសារតែក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា បានណាត់ជើងខ្លាំងពីអាមេរិកខាងត្បូងក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីប្រកួតមិត្តភាពអន្តរជាតិដោយជោគជ័យ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នាទីក្រុង Kolkata ប្រទេសឥណ្ឌា អំឡុងថ្ងៃ FIFA Days។
ប្រធានសហព័ន្ធកីឡាករបាល់ទាត់ឥណ្ឌា លោក Kalyan Chaubey បានថ្លែងថា៖«ប្រកួតជាមួយប្រេស៊ីលមិនងាយមានឡើយ ក្នុងមួយឆាកជីវិតនេះ»៕

