ពានរង្វាន់ជើងឯកអាស៊ាន ASEAN Championship ឆ្នាំ២០២៦ រកឃើញម្ចាស់ជើងឯកហើយ គឺបានទៅក្រុមជម្រសើជាតិវៀតណាម ក្រោយឈ្នះលើក្រុមជម្រើសជាតិថៃ នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផលសរុបទាំងពីរជើង ៤-២ កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងកីឡដ្ឋាន Mỹ Đình National ប្រទេសវៀតណាម ។

អត្ថបទពាក់ព័ន្ធ៖ ASEAN Championship៖ វៀតណាម លើកពានលើកទី៤ លើដីខ្លួនឯង ក្រោយឈ្នះថៃ វគ្គផ្តាច់ព្រ័ត្រ – សារព័ត៌មានត្រយង – Troryorng Media

នេះជាក្រុមជ័យលាភី និងម្ចាស់ពានរង្វាន់ឯកត្តជនចំនួន៖

  • ជើងឯក ក្រុមជម្រើសជាតិវៀតណាម
  • ជើងឯករង ក្រុមជម្រើសជាតិថៃ
  • កីឡាករ  Nguyen Dinh Bac របស់វៀតណាម ឈ្នះងាជាកីឡាករល្អប្រាចាំព្រឹត្តិការណ៍  
  • កីឡាករ Nguyen Dinh Bac និង Nguyen Xuan Son របស់វៀតណាម ជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ
  • កីឡាករ Patrik Le Giang របស់វៀតណាម ឈ្នះងាជាកីឡាកររក្សាសំណាញ់បានល្អជាងគេប្រចាំព្រឹត្តិការណ៍
  • កីឡាករ Yotsakon Burapha ជាកីឡាករវ័យក្មេងល្អជាងគេ ប្រចាំព្រឹត្តិការណ៍

ក្រៅពីកីឡាករល្អប្រចាំព្រឹត្តិការណ៍ ក្នុងនោះក៏មានកីឡាករល្អប្រចាំការប្រកួត១រូបដែរ នោះគឺកីឡាករ ĐỖ HOÀNG HÊN របស់វៀតណាម។

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។

គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។

  • វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
  • Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​បាន​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៤លើក ២០០៨, ២០១៨, ២០២៤ និងឆ្នាំ២០២៦៕

Share.