​ក្រុម​បាល់ទាត់ជម្រើសជាតិ​កម្ពុជា អាយុក្រោម២០ឆ្នាំ បានយកឈ្នះជើងខ្លាំងយេមែន ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន​ជាតិ​ (ស្តាតអូឡាំពិក) កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សម្រាប់ការប្រកួតទី១ ក្នុង​ពូល G នៃវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China 2027 Qualifiers។

ស្របពេលក្រុមរួមពូល G គឺជើងខ្លាំងជប៉ុន បានយកឈ្នះគុយវ៉ែត លទ្ធផល ៤-០ ឈរកំពូលតារាងបណ្តោះអាសន្ន ខណ:ក្រុមជម្រើសជាតិកម្ពុជា ឈរលេខ២ មាន៣ពិន្ទុស្មើគ្នា គ្រាន់តែខុសផងសងគ្រាប់បាល់។

គួរដឹងថាការប្រកួត​ AFC U20 Asian Cup China 2027 Qualifiers ​ចាប់ផ្ដើមប្រកួតជម្រុះពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះពូល G។

សម្រាប់​ក្រុម​លេខ១ ក្នុង​ពូល​ទាំង ៨ និង​ក្រុម​លេខ២ ល្អ ៧ក្រុម​រួម​ជាមួយ​ម្ចាស់​ផ្ទះចិន នឹង​កក់កៅអី​ឡើង​ទៅកាន់​ជុំផ្ដាច់​ព្រ័ត្រ 2027 AFC U-20 Asian Cup ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃទី២៤ ខែមីនា ដល់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៧។

ក្រុម U20 ​កូរ៉េខាងត្បូង ជា​អ្នក​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​១២លើក គិតចាប់​តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៥៩មក ខណ:មីយ៉ាន់​ម៉ា ៧លើក អ៊ីស្រាអែល ៦លើក អ៊ីរ៉ាក់ ៥លើក អ៊ីរ៉ង់ ៤លើក អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងជើង ៣លើក ថៃ ២លើក។ ដំបូង​ឡើយ​ពានរង្វាន់​នេះ​រៀបចំ​ឡើង​រាល់​១ឆ្នាំ​ម្តង តែ​ចាប់​ពី​ឆ្នាំ​១៩៧៨ មក​ពានរង្វាន់​នេះ​ប្តូរ​មក​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ៕

លទ្ធផល និងកម្មវិធីប្រកួតបន្ទាប់៖

Share.