ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ នឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ការប្រកួតទី១ ក្នុងពូល G ជាមួយយេមែន នៃវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China 2027 Qualifiers នៅម៉ោង ៧:០០នាទីយប់។

មុនការប្រកួតរបស់ក្រុម U20 កម្ពុជា មកដល់ក៏មានការប្រកួតរវាងក្រុម U20 ជប៉ុន ជាមួយគុយវែត ក្នុងពូល G នៅម៉ោង ៤:០០នាទីរសៀល ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា។
ការប្រកួត AFC U20 Asian Cup China 2027 Qualifiers នឹងចាប់ផ្ដើម ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

ចំណាប់អារ្មណ៍របស់គ្រូបង្វឹកនៅសន្និសីទសារព័ត៌មានពូល G ក្នុងការប្រកួតពានរង្វាន់ AFC U20 Asian Cup China 2027 Qualifiers នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្រាប់ក្រុមលេខ១ ក្នុងពូលទាំង ៨ និងក្រុមលេខ២ ល្អ ៧ក្រុមរួមជាមួយម្ចាស់ផ្ទះចិន នឹងកក់កៅអីឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រ 2027 AFC U-20 Asian Cup ដែលធ្វើឡើងនៅប្រទេសចិន ចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៧។




ក្រុម U20 កូរ៉េខាងត្បូង ជាអ្នកឈ្នះជើងឯកច្រើនជាងគេរហូតដល់១២លើក គិតចាប់តាំងពីពានរង្វាន់នេះបង្កើតឡើងដំបូងពីឆ្នាំ១៩៥៩មក ខណ:មីយ៉ាន់ម៉ា ៧លើក អ៊ីស្រាអែល ៦លើក អ៊ីរ៉ាក់ ៥លើក អ៊ីរ៉ង់ ៤លើក អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងជើង ៣លើក ថៃ ២លើក។ ដំបូងឡើយពានរង្វាន់នេះរៀបចំឡើងរាល់១ឆ្នាំម្តង តែចាប់ពីឆ្នាំ១៩៧៨ មកពានរង្វាន់នេះប្តូរមករៀបចំរាល់២ឆ្នាំម្តងវិញ៕

