ក្លិបបាល់ទាត់​ព្រះខ័នរាជស្វាយរៀង បាន​ចារ​ឈ្មោះ​ជាម្ចាស់ពានរង្វាន់ Cambodian Super Cup ចំនួន​៣ឆ្នាំជាប់​គ្នា បន្ទាប់​ពី​យក​ឈ្នះវិសាខា ក្នុង​លទ្ធផល ២ទល់និង១ នាថ្ងៃទី៣០ ខែសីហា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់​ជ័យ​ជម្នះ​របស់​ព្រះខ័នរាជស្វាយរៀង ក្នុង​ពាន​រង្វាន់​បើក​រដូវ​កាល​ថ្មីលើក​នេះ គឺជាការ​គ្រង​ជើង​ឯក​៣ឆ្នាំជាប់​គ្នា ចាប់​ពី​ឆ្នាំ២០២៤​មក។

ប្រវត្តិពានរង្វាន់មុនបើករដូវកាលនេះ រៀបចំចំនួន៥លើករួចមកហើយ​ ដោយលើកដំបូងបំផុតគឺនៅ​ឆ្នាំ​២០១៧ ប្រើ​ឈ្មោះ​ថា​ CNCC Charity Cup 2017 ហើយ រហូតដល់​ឆ្នាំ​២០២៣ ទើប​រៀបចំ​ឡើង​វិញ ដោយ​ប្រើ​ឈ្មោះ​ថា Cambodian Super Cup រហូតដល់បច្ចុប្បន្ន។

សម្រាប់​លទ្ធផល​៥លើក​មក​នេះឃើញថា៖

  • ឆ្នាំ​២០១៧៖ បឹងកេត ៣-០ ក្រសួងការពារជាតិ (សមាគមក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ)
  • ឆ្នាំ​២០២២៖ ភ្នំពេញក្រោន ២-១ វិសាខា
  • ឆ្នាំ២០២៣៖ ភ្នំពេញក្រោន ២-១ វិសាខា
  • ឆ្នាំ២០២៤៖ ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន
  • ឆ្នាំ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ ភ្នំពេញក្រោន (ព្រះខ័នរាជស្វាយរៀង ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)។

គួរ​បញ្ជាក់ថា ក្រោយចប់ពានរង្វាន់បើករដូវកាលមួយនេះ ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ ២០២៦-២៧ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែកញ្ញា ខាងមុខ ខណៈសមាជិកចូលរួមគឺមានចំនួន១១ក្រុម៕

Share.