ពានរង្វាន់លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសប្តាហ៍ទី១ ហើយដោយក្រុមទាំង១០បានទាត់ទីគ្នាទៅមកចំនួ​ន​២០គ្រាប់ (មាន១ក្រុមត្រូវសម្រាក់រាល់សប្តាហ៍) ខណៈក្រុមវិសាខា ជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាង​គេ ចំនួន៦គ្រាប់ ក្រោយឈ្នះលើក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នៅស្តាត់ចាស់ ដោយលទ្ធផល ១-៦ កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅ។

លទ្ធផលកាប្រកួតសរុបសប្តាហ៍ទី១

ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ៖

  • ភ្នំពេញក្រោន ២-២ ណាហ្គាវើលដ៍
  • អង្គរថាយហ្គឺរ ០-០ អឹមអូអាយ កំពង់ដេវ៉ា

ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ៖

  • កងយោធពលខេមរភូមិន្ទ ១-៦ វិសាខា
  • អាយអេសអាយដង្កោសែនជ័យ ៣-៣ បឹងកេត
  • គិរីវង់សុខសែនជ័យ ០-៣ ព្រះខ័នរាជស្វាយរៀង

កីឡដ្ឋានរបស់ក្លិបបាល់ទាត់ក្នុងលីគកំពូលនៅរដូវកាលនេះ៖

សូមជម្រាបថា លីគកំពូលកម្ពុជា បានចាប់ផ្តើមប្រកួតសប្តាហ៍ទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ គ្រោងនឹងបញ្ជប់នៅខែឧសភា ឆ្នាំ២០២៧ ខាងមុខ ខណៈសមាជិកចូលរួមានចំនួន១១ក្រុមដូចរដូវកាលមុនៗដែរ ។ រូបមន្តនៃការប្រកួតគឺក្រុមដែលជាសមាជិក ត្រូវប្រកួតគ្នាចំនួន២ជុំ ក្នុងដីនិងក្រៅដី ដដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាជើងឯកប្រចាំរដូវកាល៕

Share.