ក្រុមយុវជនកម្ពុជា អាយុក្រោម២០ឆ្នាំ ឈរនៅចំណាត់ថ្នាក់លេខ២ មានចំនួន៣ពិន្ទុក្នុងដៃ​ ក្រោយឆ្លងកាត់២​ប្រកួត​ឈ្នះ១ និងចាញ់១ ខណៈប្រកួតបន្ទាប់ក្រុមកម្ពុជា ត្រូវបន្តប៉ះក្រុមជម្រើសជាតិគុយវ៉ែត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២៦ ខាងមុខ ក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។

លទ្ធផល២ប្រកួតរបស់ក្រុមយុវជនកម្ពុជា អាយក្រោម២០ឆ្នាំ

គួរដឹងថាការប្រកួត​ AFC U20 Asian Cup China 2027 Qualifiers ​ចាប់ផ្ដើមប្រកួតជម្រុះពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះពូល G។

សម្រាប់​ក្រុម​លេខ១ ក្នុង​ពូល​ទាំង ៨ និង​ក្រុម​លេខ២ ល្អ ៧ក្រុម​រួម​ជាមួយ​ម្ចាស់​ផ្ទះចិន នឹង​កក់កៅអី​ឡើង​ទៅកាន់​ជុំផ្ដាច់​ព្រ័ត្រ 2027 AFC U-20 Asian Cup ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃទី២៤ ខែមីនា ដល់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៧។

ក្រុម U20 ​កូរ៉េខាងត្បូង ជា​អ្នក​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​១២លើក គិតចាប់​តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៥៩មក ខណ:មីយ៉ាន់​ម៉ា ៧លើក អ៊ីស្រាអែល ៦លើក អ៊ីរ៉ាក់ ៥លើក អ៊ីរ៉ង់ ៤លើក អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងជើង ៣លើក ថៃ ២លើក។ ដំបូង​ឡើយ​ពានរង្វាន់​នេះ​រៀបចំ​ឡើង​រាល់​១ឆ្នាំ​ម្តង តែ​ចាប់​ពី​ឆ្នាំ​១៩៧៨ មក​ពានរង្វាន់​នេះ​ប្តូរ​មក​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ៕

កម្មវិធីប្រកួតបន្ទាប់៖

Share.