ក្រោយឈ្នះយេម៉ែន ប្រកួតទី១ ក្រុមយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងបន្តប៉ះក្រុមជម្រើសជាតិជប៉ុន នៅថ្ងៃទី៣ ខែកញ្ញា នេះ វេលាម៉ោង៧:០០នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ នៃវគ្គជម្រុះពូល G ពានរង្វាន់យុវជនអាស៊ី AFC U20 Asian Cup 2027 ។

គួរដឹងថាការប្រកួត AFC U20 Asian Cup China 2027 Qualifiers ចាប់ផ្ដើមប្រកួតជម្រុះពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះពូល G។
សម្រាប់ក្រុមលេខ១ ក្នុងពូលទាំង ៨ និងក្រុមលេខ២ ល្អ ៧ក្រុមរួមជាមួយម្ចាស់ផ្ទះចិន នឹងកក់កៅអីឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រ 2027 AFC U-20 Asian Cup ដែលធ្វើឡើងនៅប្រទេសចិន ចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៧។
ក្រុម U20 កូរ៉េខាងត្បូង ជាអ្នកឈ្នះជើងឯកច្រើនជាងគេរហូតដល់១២លើក គិតចាប់តាំងពីពានរង្វាន់នេះបង្កើតឡើងដំបូងពីឆ្នាំ១៩៥៩មក ខណ:មីយ៉ាន់ម៉ា ៧លើក អ៊ីស្រាអែល ៦លើក អ៊ីរ៉ាក់ ៥លើក អ៊ីរ៉ង់ ៤លើក អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងជើង ៣លើក ថៃ ២លើក។ ដំបូងឡើយពានរង្វាន់នេះរៀបចំឡើងរាល់១ឆ្នាំម្តង តែចាប់ពីឆ្នាំ១៩៧៨ មកពានរង្វាន់នេះប្តូរមករៀបចំរាល់២ឆ្នាំម្តងវិញ៕
លទ្ធផល និងកម្មវិធីប្រកួតបន្ទាប់៖


