សារព័ត៌មានត្រយង នឹងបន្តការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ U20 Wurkz Special Volleyball Cup នៅមណ្ឌលខេត្តកំពង់ធំ ដោយចាប់ផ្តើមថ្ងៃប្រកួតនៅថ្ងៃទៅ១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

សូមជម្រាបថា ព្រឹត្តិការណ៍បាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ U20 Wurkz Special Volleyball Cup បានរកឃើញក្រុមជើងឯកនៅមណ្ឌលទី១រួមរាល់ ដោយក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជាម្ចាស់ជើងឯក ក្រោយឈ្នះលើក្រុមឬទ្ធីសែនខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ២-១ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ នៅមណ្ឌលខេត្តកំពង់ឆ្នាំង។

នេះជាក្រុមជ័យលាភីនៅមណ្ឌលខេត្តកំពង់ធំ៖

  • ជើងឯក៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
  • ជើងឯករង៖ ក្រុមបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង
  • ក្រុមចំណាត់ថ្នាក់លេខ៣ ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
  • ក្រុមចំណាត់ថ្នាក់លេខ៤៖ ក្រុមបាល់ទះសកលវិទ្យាល័យខេត្តបាត់ដំបង

ព្រឹត្តិការណ៍បាល់ទះទូទាំងប្រទេស ឆ្នាំ២០២៦ U20 Wurkz Special Volleyball Cup ចេញដំណើរទៅប្រកួតលើ៥ភូមិភាគធំៗរួមមាន៖ ខេត្តកំពង់ឆ្នាំង, កំពង់ធំ, ក្រចេះ, តាកែវ និងខេត្តកោះកុង ដោយបានចេញប្រកួតនិងបញ្ចប់១ភូមិភាគ នៅខេត្តកំពង់ឆ្នាំងរួចរាល់កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅ៕

Share.