ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៦-២៧ បានវិលត្រលប់មកវិញហើយកាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ។ ក្នុងនោះឃើញថាក្លិបបាល់ទាត់វិសាខា ឈរកំពូលតារាងលេខ១បណ្តោះអាសន្នក្រោយយកឈ្នះទ័ពលទ្ធផល ៦-១។

ថ្ងៃនេះសារព័ត៌មានត្រយង ណែនាំប្រិយមិត្តមកស្គាល់ប្រធានក្លិបបាល់ទាត់ទាំង១១នៅលីគកំពូលនៅកម្ពុជារដូវកាល ២០២៦-២៧៖

  • ក្លិបបាល់ទាត់វិសាខា ប្រធានក្លិបគឺលោកជំទាវ កែ សួនសុភី
  • ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រធានក្លិបគឺឯកឧត្តម ឌី វិជ្ជា
  • ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រធានក្លិបគឺលោកជំទាវ ភូ ឈាលីន
  • ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រធានក្លិបគឺលោក Akihiro Kato
  • ក្លិបបាល់ទាត់បឹងកេត ប្រធានក្លិបគឺលោកស្រី ពុធ ធីតា
  • ប្រធានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រធានក្លិបគឺឯកឧត្តម សុខ ពុទ្ធិវុធ
  • ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ប្រធានក្លិបគឺឯកឧត្តម ខូវ ឆាយ
  • ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ប្រធានក្លិបគឺលោក កាំង សេន
  • ក្លិបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា ប្រធានក្លិបគឺលោក Yin Chanthouranou

ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ប្រធានក្លិបគឺលោក KOO KYEN HOE

  • ក្លិបបាល់ទាត់ណាហ្គាវើលដ៍ អ្នកចាត់ការក្លិបគឺលោក រ៉ៃ វិកទ័រ
Share.