ពានរង្វាន់កីឡាបាល់ទះ U20 ទូទាំង​ប្រទេស ឆ្នាំ២០២៦ Wurkz Special Volleyball Cup U20 2026 បានរកឃើញក្រុមជើងឯកចំនួន៤រូចរាល់ ក្នុងនោះរួមមានមណ្ឌលខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តក្រចេះ និងខេត្តតាកែវ ខណៈភូមិភាគទី៥ចុងក្រោយគឺនឹងធ្វើឡើងនៅមណ្ឌលខេត្តកោះកុង។ ខណៈការប្រកួតនឹងរៀបចំឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

នេះជាក្រុមជើងឯក និងក្រុមជើងឯករង ៤ភូមិភាគកន្លងទៅ៖

  • ១. មណ្ឌលខេត្តកំពង់ឆ្នាំង) ជើងឯក៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជើងឯករង៖ ក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង
  • ២. មណ្ឌលខេត្តកំពង់ធំ) ជើងឯក៖ ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ជើងឯករង៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
  • ៣. មណ្ឌលខេត្តក្រចេះ) ជើងឯក៖ ក្លិបបាល់ទះហង្សជ័យមានរិទ្ធ ជើងឯករង៖ ក្រុមបាល់ទះសីហាសាមគ្គី
  • ៤. មណ្ឌលខេត្តតាកែវ) ជើងឯក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជើងឯករង៖ ស្នងការដ្ឋានគរបាលខេត្តតាកែវ

សូមជម្រាបថា សម្រាប់ក្រុមជើងឯក និងជើងឯករកចំនួន៥មណ្ឌល នឹងបន្តដំណើរប្រកួតជុំផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដើម្បីរកជើងឯកធំប្រចាំឆ្នាំ២០២៦ ៕

Share.