ពានរង្វាន់កីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ Wurkz Special Volleyball Cup U20 2026 បានរកឃើញក្រុមជើងឯកចំនួន៤រូចរាល់ ក្នុងនោះរួមមានមណ្ឌលខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តក្រចេះ និងខេត្តតាកែវ ខណៈភូមិភាគទី៥ចុងក្រោយគឺនឹងធ្វើឡើងនៅមណ្ឌលខេត្តកោះកុង។ ខណៈការប្រកួតនឹងរៀបចំឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។
ក្រុមជើងឯក និងក្រុមជើងឯករង ទាំង ៥ភូមិភាគរួមមាន៖
- ១. មណ្ឌលខេត្តកំពង់ឆ្នាំង) ជើងឯក៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជើងឯករង៖ ក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង

២. មណ្ឌលខេត្តកំពង់ធំ) ជើងឯក៖ ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ជើងឯករង៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

៣. មណ្ឌលខេត្តក្រចេះ) ជើងឯក៖ ក្លិបបាល់ទះហង្សជ័យមានរិទ្ធ ជើងឯករង៖ ក្រុមបាល់ទះសីហាសាមគ្គី

៤. មណ្ឌលខេត្តតាកែវ) ជើងឯក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជើងឯករង៖ ស្នងការដ្ឋានគរបាលខេត្តតាកែវ

៤. មណ្ឌលខេត្ត កោះកុង) ជើងឯក៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជើងឯករង៖ ស្នងការដ្ឋានគរបាលខេត្តកោះកុង

គួរបញ្ជាក់ថា សម្រាប់ក្រុមដែលទទួលនបានជើងឯក និងជើងឯករង ទាំង៥មណ្ឌល នឹងទទួលបានកៅអីទៅប្រកួតជុំផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដែលមាន ៦ក្រុមខ្លាំងៗនៅក្នុងពានរង្វាន់ «តេជោលីគ» ឈរចាំ សរុបចំនួន ១៦ក្រុម ដើម្បីប្រជែងដណ្ដើមជើងឯក ក្នុងព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទះ U20 ទូទាំងប្រទេស Wurkz Special Volleyball Cup U20 2026 ប្រចាំឆ្នាំ២០២៦៕
