ពោធិ៍សាត់៖ ជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយថ្នាំញៀនចំនួន ៥៦កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចស្ពានកំពុងល្វា ស្ថិតក្នុងភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

តាមសមត្ថកិច្ច ជនសង្ស័យទាំង ៥នាក់ រួមមាន៖ ទី១ ឈ្មោះ កែប តែង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ។ ទី២ ឈ្មោះ រឿង ធាដន្យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ។ ទី៣ ឈ្មោះ ដិញ សីហា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ។ ទី៤ ឈ្មោះ វេង សារ៉េត ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ និងទី៥ ឈ្មោះ យាន គេន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនសរុប ៥៦កញ្ចប់ ក្នុងនោះមានកញ្ចប់តូចធំ និងកញ្ចប់ធំមួយ, សម្ភារៈសម្រាប់ជក់ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ព្រមទាំងទូរសព្ទចំនួន ៥គ្រឿង និងកូនកាបូបសម្រាប់ដាក់ថ្នាំញៀនចំនួន១។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ពោធិ៍សាត់

Share.