ជាមោទនភាពចំពោះកូនខ្មែរខ្លាំងណាស់ ដែលសម្បត្តិវប្បធម៌សិល្បៈជាតិខ្មែរជាច្រើនទម្រង់បានចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោក ក្នុងការថែរក្សាកេរ្ដិ៍មរតកដូនតាខ្មែរមានឱ្យជីវិតគង់វង្សយូរអង្វែង។ តាមការកត់សម្គាល់ នៅក្នុងខែ វិច្ឆិកា នេះ មានសម្បត្តិវប្បធម៌ចំនួន៤ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។
១.របាំព្រះរាជទ្រព្យ
របាំព្រះរាជទ្រព្យបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំដែលមានវ័យចំណាស់របស់ព្រះរាជាណាចក្រកម្ពុជាមួយនេះ គឺជាអ្នកថែរក្សាប្រពៃណី សិល្បៈនាដកម្មបុរាណខ្មែរ និងជារបាំក្បាច់ខ្មែរបុរាណមានកាយវិការ ទន់ភ្លន់ ទ្រង់ខ្លួនចែងចាំងភ្លឺផ្លេកៗ គួរឱ្យចង់ទស្សនា។
២.ល្ខោនស្រមោលស្បែកធំ
ល្ខោននេះបានចុះជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ចុះនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ល្ខោនស្បែកធំ ជាសិល្បៈបង្ហាញពីបួងសួងបូជា ដែលយកដំណើររឿង រាមកេរ្ដិ៍មកពោល។ ល្ខោននេះគេសម្ដែងនៅមុខភ្លើងគប់។
៣. ល្ខោនខោលវត្តស្វាយអណ្តែត
ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ២០១៨។
៤.ចាប៉ីដងវែង
សិល្បៈចាប៉ីដងវែងបានចុះជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០។ ចាប៉ីដងវែង ជាឧបករណ៍ភ្លេងខ្មែរសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ហ្លួងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោល សម្រាប់លេងកំដរចម្រៀងកំណាព្យ៕