ប្រទេសបារាំង ៖ រហូតមកទល់ពេលនេះរលកបាតុកម្មនៅក្នុងប្រទេសបារាំងនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ក្នុងនោះជារឿងស្ដោកស្ដាយបំផុតគឺ អគារបេតិកភណ្ឌប្រវត្តិសាស្ត្រដែលមានអាយុកាលលើសពីមួយរយឆ្នាំ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារអណ្ដាតភ្លើងឆេះរបស់កំហឹងបាតុករក្នុងអំឡុងពេលបាតុកម្មដ៏ធំមួយដែលបានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ តក់ស្លុតខ្លាំងចំពោះការបាត់បង់មករតដ៏មានតម្លៃរបស់ជាតិ ដោយសារតែអគារទាំងអស់នោះជាមរតកវប្បធម៌ដ៏មានតម្លៃដែលមិនអាចជំនួសបាន។

ជនរងគ្រោះដ៏សំខាន់គឺ សាលាក្រុង Limoges (លីម៉ូស) ដែលជាអគារប្រវត្តិសាស្ត្រសាងសង់រួចនៅឆ្នាំ ១៨៨៣ មានអាយុកាល ១៤៣ ឆ្នាំ ហើយត្រូវបានចុះបញ្ជីជា”អគារប្រវត្តិសាស្ត្រអភិរក្សរបស់ប្រទេសបារាំង។
យោងតាមរបាយការណ៍ពីសារព័ត៌មានបរទេសបានបញ្ជាក់ថា ភ្លើងបានឆេះយ៉ាងខ្លាំងក្លា ធ្វើឱ្យប៉មនាឡិកាខ្ពស់ ៤៣ ម៉ែត្រ ដួលរលំយ៉ាងខ្លាំង ដំបូលបានដួលរលំធ្លាក់ដល់ជាន់ខាងក្រោម ហើយ ជញ្ជាំងខាងមុខពីរភាគបីត្រូវបានឆេះអស់។ អាជ្ញាធរមូលដ្ឋានបានពិពណ៌នាថា នេះជាការខូចខាតដល់បេតិកភណ្ឌប្រវត្តិសាស្ត្រ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា អគារនេះជាមូលដ្ឋានត្រូវបានបំផ្លិចបំផ្លាញមុនគេ។

ការបំផ្លិចបំផ្លាញសាលាក្រុង Limoges បានធ្វើឱ្យមនុស្សជាច្រើននឹករលឹកដល់អគារបេតិកភណ្ឌផ្សេងទៀតដែលបានរងការខូចខាត ឬបាត់បង់ក្នុងអំឡុងពេលបាតុកម្ម។ នៅទីក្រុង Lyon (លីយ៉ុង) ការិយាល័យទេសចរណ៍ត្រូវបានរាយការណ៍ថារងការដុតកំលោចដោយចេតនា ហើយអគារស្ទើរតែត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ នៅទីក្រុង Marseille (ម៉ាសេល) សាលាក្រុងត្រូវបានមនុស្សពាក់ក្រណាត់គ្របមុខចូលទៅខាងក្នុង បង្អួច បំផ្លាញគ្រឿងសង្ហារឹម និងរូបចម្លាក់ឱ្យខ្ទេចខ្ទីអស់។ នៅទីក្រុង Lille (លីល) សាលាក្រុងក៏ត្រូវបានចូលទៅបំផ្លិចបំផ្លាញផងដែរ។ នៅទីក្រុងប៉ារីស វិមានសាធារណរដ្ឋ (Monument à la République) ដែលជាមូលដ្ឋានរូបចម្លាក់តំណាងឱ្យ”សេរីភាព សមភាព ភាតរភាព”ត្រូវបានបំផ្លាញខ្ទិចខ្ទី។

ទោះបីជាអគារទាំងនេះមិនទាំងអស់ត្រូវបានឆេះដោយភ្លើងក៏ដោយ ក៏ប៉ុន្តែការបំផ្លិចបំផ្លាញ និងការបំពុលដោយវត្ថុគីមីទាំងនេះបានបង្ហាញពីភាពផុយស្រួយនៃបេតិកភណ្ឌវប្បធម៌បារាំងក្នុងអំឡុងពេលអស្ថិរភាពសង្គម។
ប្រភពព័ត៌មានបរទេសបញ្ជាក់ថា គិតត្រឹមថ្ងៃផ្សាយព័ត៌មានមាន នៅមិនបានរកឃើញសេចក្តីថ្លែងការណ៍ផ្លូវការពីរដ្ឋាភិបាលបារាំង ឬរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់បារាំងដែលអាចផ្ទៀងផ្ទាត់ពីទំហំនៃការខូចខាតទាំងអស់នៅឡើយទេ។ ចំនួនជាក់លាក់នៃអគារបេតិកភណ្ឌដែលបានបញ្ជាក់ត្រឹមថា រងការខូចខាតតែប៉ុណ្ណោះ។

ការខូចបង់អគារបតិកភណ្ឌនៅក្នុងប្រទេសបារាំងនាពេលនេះ គឺជាសាររំលឹក និងដាស់តឿនដ៏ឈឺចាប់មួយដល់មនុស្សជាតិថា អគារបេតិកភណ្ឌដែលឈរជើងយូរអង្វែងមានអាយុរាប់រយឆ្នាំ គួរណាស់តែត្រូវបានអភិរក្សជាទុកមរតកដ៏មានតម្លៃ ប៉ុន្តែវាមិនគួរណាត្រូវបានបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័សក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះដោយសារតែកំហឹងរបស់មនុស្សមួយប្រ៉ាវនោះទេ។ ការបាត់បង់នេះ មិនត្រឹមតែជាការគោរពដល់ម្ចាស់ស្នាដៃដែលបានប្រឹងប្រែងកសាងនៅអតីតកាលប៉ុណ្ណោះទេ របស់ដែលខូចបង់ហើយមិនអាចប៉ះប៉ូលឬជួសជុលឱ្យល្អដូចដើមវិញបានឡើយ។ ការការពារបេតិកភណ្ឌវប្បធម៌ត្រូវបានមានស្ថិតនៅក្នុងដួងចិត្តរបស់មនុស្សជំនាន់ក្រោយគ្រប់ៗគ្នាទើបជាការប្រសើរ៕

Share.