សុខ គីមហាប់ គឺជាឈ្មោះដើមរបស់អ្នកបង្កើតមាតិការក្នុងវិស័យកីឡាអេឡិចត្រូនិក ដែលមានផេកហ្វេសបុកថា KayZee Gaming ដ៏មានប្រជាប្រិយភាពមួយរូបនាពេលបច្ចុប្បន្ន និងជាបុគ្គលមួយរូបកំពុងរុញច្រានកីឡាមួយនេះទៅកាន់ឆាកអន្តរជាតិ តាមរយ:ការផ្សព្វផ្សាយថតវីដេអូប្លែកៗជាមួយកីឡាករ។

សុខ គីមហាប់ ដែលមានឈ្មោះ Nick Name ថា KayZee ពីមុនជាអ្នកធ្វើការពេញម៉ោងជំនាញរចនាក្រាហ្វិកជាមួយនឹងប្រាក់ខែខ្ទង់ពាន់ដុល្លារ មុនក្លាយជា Content Creator ក៏ដូចជា KOL ពេញម៉ោងក្នុងវិស័យកីឡាអេឡិចត្រូនិក។
សុខ គីមហាប់ គឺជាយុវជនមួយរូបដែលមានទេព្យកោសលច្រើន ពិធ្លាប់ជាបុគ្គលិកផ្នែករដ្ឋបាល ផ្នែកលក់ អ្នកបកប្រែឱ្យចិន និងទីផ្សារ។ តែដោយសារមានក្ដីស្រលាញ់វិស័យកីឡាអេឡិចត្រូនិក បានជំរុញចិត្តគីមហាប់ ឈានជើងប្រឡូកចូលកីឡាអេឡិចត្រូនិក និងជួបការលំបាកច្រើនមុនមានភាពល្បីល្បាញនៅបច្ចុប្បន្ន៕










