ក្លិបបាល់ទាត់វិសាខា បន្តឈរកំពូលតារាងបណ្តោះអាសន្ននៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៦-២៧ គិត​ត្រឹម ៥ប្រកួត សប្ដាហ៍ទី៥។

៥ប្រកួត វិសាខា ឈ្នះ​៤ និង​ស្មើ១​ ដោយ​ប្រកួត​ទី១ យក​ឈ្នះទ័ពលទ្ធផល ៦-១ និង​ប្រកួត​ទី២ យក​ឈ្នះ អឹម​អូអាយ កំពង់ដេវ៉ា ២-០ និងទី៣ ឈ្នះបឹងកេត ២-១ ប្រកួត​ទី៤ ឈ្នះគិរីវង់ ៣-២ ប្រកួត​ទី៥ ស្មើជាមួយស្វាយរៀង ២-២ មាន ១៥ពិន្ទុពេញ។

ដោយ​បើ​គិត​ពី​ក្រុម​ដែល​មិន​ទាន់​ចាញ់​សោះដូច​ក្លិបបាល់ទាត់វិសាខាដែល នៅ​លីគកំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ២០២៦-២៧ មាន​ណាហ្គាវើលដ៍ ភ្នំពេញ​ក្រោន និង​ព្រះខ័នរាជស្វាយរៀង។

តារាងចំណាត់ថ្នាក់ក្រោយបញ្ចប់ សប្តាហ៍ទី៥៖

ស្រប​ពេល​ប្រកួត​បន្ទាប់ វិសាខា នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ផ្លូវ​វេង​ស្រេង ជួប​ជាមួយ​ អាយអេសអាយ ដង្កោសែនជ័យ នៅ​ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុង​កីឡដ្ឋាន ស្មាត វេលាម៉ោង ៦:០០នាទីល្ងាច៕

Share.