
ក្រោយពេលដែលរដ្ឋមន្ត្រីវប្បធម៌ថៃ នាង សាប៊ីដា ថៃសេត ព្យាយាមនិយាយភូត និងប្រកែកដោះសាមិនបានលួចវត្ថុបុរាណខ្មែរ ស្រាប់តែនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញនេះ មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបើកបុកទម្លុះចូលអគារវិចិត្រសាលសិល្បៈ ស្ថិតក្នុងបរិវេណក្រសួងវប្បធម៌នៃប្រទេសថៃ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅពេលវេលាប្រហែលម៉ោង ៧និង៣០នាទីព្រឹក បន្ទាប់ពីរថយន្តក្រុងបានបើកបរដឹក និងជូនសិស្សានុសិស្សដល់គោលដៅរួចរាល់នៅឯមជ្ឈមណ្ឌលវប្បធម៌ថៃ ហើយកំពុងព្យាយាមបត់ត្រឡប់ក្រោយ នេះបើយោងតាមរបាយការណ៍បឋមរបស់ប៉ូលិស។

យ៉ាងណាមិញ គ្មានរបាយការណ៍ណាមួយបញ្ជាក់ពីគ្រោះថ្នាក់ដល់អាយុជីវិត ឬរបួសស្នាមដល់អ្នកបើកបរ និងសិស្សានុសិស្សនោះឡើយ ព្រោះពួកគេបានចុះពីលើរថយន្តអស់ទៅហើយមុនពេលកើតហេតុ។ គ្រោះថ្នាក់នេះបានកើតឡើងចំពេលដែលចម្រោងចម្រាស់វប្បធម៌រវាងថៃ-កម្ពុជាកំពុងស្ថិតក្នុងភាពរសើប ក្រោយមានការជជែកដេញដោល ពីបញ្ហាប្រាសាទតាក្របី ប្រាសាទខ្នារ និងការលួចវត្ថុបុរាណខ្មែរចេញពីប្រាសាទដោយភាគីថៃ។

យោងតាមរបាយការណ៍បឋមរបស់តៃកុងឡានប្រាប់ដល់ប៉ូលិស បានឱ្យដឹងថា នៅអំឡុងពេលដែលរថយន្តកំពុងបត់ឆ្វេង រថយន្តបានរំកិលចូលទៅក្នុងគន្លងផ្លូវផ្សេង ដោយកញ្ចក់ចំហៀងបានបុកប៉ះនឹងរថយន្តមួយគ្រឿងនៅពីមុខ ដែលធ្វើឱ្យអ្នកបើកបរមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោតែម្ដង។ រហូតមកទល់ពេលនេះក្រសួងវប្បធម៌ថៃនៅមិនទាន់ប៉ាន់ស្មានទំហំខូចខាតនៅឡើយទេ៕

