ក្រុម​ចំនួន ៣ រួម​មានព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ ស្រប​ពេល​ក្លិបបាល់ទាត់វិសាខា ក៏​ជាក្រុម​មិន​ទាន់​ចាញ់ និងបន្តឈរកំពូលតារាងបណ្តោះអាសន្ននៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៦-២៧ គិត​ត្រឹម ៦ប្រកួត សប្ដាហ៍ទី៦។

វិសាខា ឈរកំពូលតា​រាង ៦ប្រកួត ឈ្នះ​៥ និង​ស្មើ១​ ដោយ​ប្រកួត​ទី១ យក​ឈ្នះទ័ពលទ្ធផល ៦-១ និង​ប្រកួត​ទី២ យក​ឈ្នះ អឹម​អូអាយ កំពង់ដេវ៉ា ២-០ និងទី៣ ឈ្នះបឹងកេត ២-១ ប្រកួត​ទី៤ ឈ្នះគិរីវង់ ៣-២ ប្រកួត​ទី៥ ស្មើជាមួយស្វាយរៀង ២-២ ប្រកួត​ទី៦ ឈ្នះ អាយអេសអាយ ៣-០ មាន ១៦ពិន្ទុ។

ណាហ្គាវើលដ៍ ឈរ​នៅលេខ២ ៦ប្រកួត ឈ្នះ ៤ និង​ស្មើ២ ប្រកួត​ទី១ ស្មើជាមួយភ្នំពេញ ២-២ ប្រកួតទី២ ឈ្នះឡាយហ្វ ១-០ ប្រកួត​ទី៣ ឈ្នះកងយោធពលខេមរភូមិន្ទ ៥-៤ ប្រកួត​ទី៤ ឈ្នះ អឹម​អូអាយ ១-០ ប្រកួត​ទី៥ ឈ្នះបឹងកេត ២-០ ប្រកួត​ទី៦ ស្មើគិរីវង់​សុខសែនជ័យ ១-១ មាន​ ១៤ពិន្ទុ។

ព្រះខ័នរាជស្វាយរៀង ៥ប្រកួត ឈ្នះ៣ ស្មើ២ ប្រកួត​ទី១ ឈ្នះគិរីវង់​សុខសែនជ័យ ៣-០ ប្រកួត​ទី២ ឈ្នះកងយោធពលខេមរភូមិន្ទ ៤-០ ប្រកួត​ទី៣ ស្មើ អាយអេសអាយ ១-១ ប្រកួត​ទី៤ ឈ្នះបឹងកេត ៤-១ ប្រកួត​ទី៥ ស្មើជាមួយវិសាខា ២-២ មាន ១១ពិន្ទុ។

តារាងចំណាត់ថ្នាក់ក្រោយបញ្ចប់ សប្តាហ៍ទី៦៖

Share.