លោក ឃៀង សុវណ្ណារិទ្ធ ឬ Ririth គ្រូបង្វឹកក្រុមនារី Queen Phoenix បង្ហាញពីភាពរីចម្រើនសមត្ថភាពក្រុមខ្លួន ក្រោយប្រឡូកក្នុងលីគអាជីពប្រកួត​កីឡាអេឡិចត្រូនិក វិញ្ញាសារ Mobile Legends: Bang Bang ក្នុង​ព្រឹត្តិការណ៍ MPL Cambodia អស់​ ២រដូវកាលរួម​មក។

លោក ឃៀង សុវណ្ណារិទ្ធ បាន​លើកឡើងថា៖ «សម្រាប់រដូវកាលនេះ ក្រុមយើងនៅតែអត់ទាន់ឈ្នះមែន តែប្រកួតខ្លះពេលដែលយើងដាក់ចិត្តលេង យើងព្យាយាមបញ្ចេញអស់ពីសមត្ថភាព ខ្ញុំមើលឃើញថា ពួកគេអាចកំពុងតែឡើងពីមួយកម្រិតទៅមួយកម្រិត អាចថា យើងអាចប្រកួតប្រជែងជាមួយក្រុមខ្លះ បានគ្រាន់តែថា យើងត្រូវការពេលតិចទៀត ដើម្បីស្វែងយល់»។

គ្រូបង្វឹកក្រុមនារី Queen Phoenix បន្ថែម​ថា ពួកយើងខ្វះកីឡាករយើងគាត់មានបញ្ហាផ្ទាល់ខ្លួនចឹងពួកយើងក៏ចង់សាកនាំយក​កីឡាការិនីបរទេស Chincaaw មកចូល​រួម​ក្រុម គឺពិតជាទទួលបានផលល្អ ពីព្រោះយើងបានជើងឯក ហើយចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ការប្រកួតនៅប្រទេសគាត់របៀបម៉េច ក៏ជួយល្អៗ បានច្រើន សម្រាប់ថ្ងៃមុខទៅ ខ្ញុំអត់មានគម្រោងថាយកកីឡាការិនីពីប្រទេសផ្សេងទេ ដោយសារខ្ញុំមើលឃើញលីគនារីកម្ពុជាយើង ដើរបានល្អ មានការប្រកួតដូច​ជា Queen Legends អញ្ចឹងខ្ញុំគិតថា កីឡាការិនីក្នុងស្រុកយើងក៏អត់ខ្វះដែរ។

ដូច​នេះ សម្រាប់រដូវកាលក្រោយៗពួកយើងកំពុងព្យាយាមម្របសម្រួលគួរបន្តគាត់ (Chincaaw ) ឬក៏យើងប្រើប្រាស់កីឡាការិនីក្នុងស្រុក ព្រោះយើងចង់ជំរុញឲ្យមានកីឡាការិនីក្នុងស្រុកច្រើន​ជាង។


តារាងពិន្ទុផ្លូវការចុងក្រោយនៃវគ្គ REGULAR SEASON | MPL CAMBODIA រដូវកាលទី ១១!

ការប្រកួតវគ្គសន្សំពិន្ទុ នៃព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី ១១ បានបិទបញ្ចប់ជាផ្លូវការហើយ នៅត្រឹមសប្ដាហ៍ទី ៥ជាមួយនឹងការប្រែប្រួលដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។ ក្រៅពីកំណត់ត្រាមិនដែលចាញ់សោះរបស់ក្រុមកំពូលតារាងលេខ ១ Vigor Apex ចំណុចដែលធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលបំផុតនោះ គឺក្រុម Team RVZ ដែលបានបង្ហាញទម្រង់លេងដ៏អស្ចារ្យពេញមួយរដូវកាល រហូតដណ្ដើមបានចំណាត់ថ្នាក់លេខ ២ ផ្លូវការដោយវ៉ាដាច់ទាំងក្រុមការពារតំណែងជើងឯក PRO Esports។

បន្ទាប់ពី Team Flash KH (លេខ ៤), Valhalla (លេខ ៥) និង TNR Esports (លេខ ៦) សុទ្ធតែរកបាន ៥ ពិន្ទុ (៥-៤) កក់កៅអីវគ្គ Playoffs ទាំងអស់គ្នា រួមជាមួយ Evil Eye Esports (លេខ ៨), See You Soon (លេខ ៩) និង Queen Phoenix (លេខ ១០) ដែលត្រូវបញ្ចប់ដំណើរត្រឹមវគ្គនេះដូចគ្នា។

ផ្ទុយទៅវិញ រឿងដ៏គួរឱ្យសោកស្ដាយបំផុតបានកើតឡើងចំពោះក្រុមជើងឯករងរដូវកាលមុន Galaxy Legends ដែលត្រូវបញ្ចប់ដំណើរត្រឹមចំណាត់ថ្នាក់លេខ ៧ (ឈ្នះ-ចាញ់ ៤-៥, ៤ ពិន្ទុ, AGG ០) និងបាត់បង់ឱកាសឡើងទៅកាន់វគ្គ Playoffs៕

Share.