នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២២១ មហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែន ចំពោះការតែងកាយរបស់សិល្បៈនារី២ដួង លើកយកសម័យលង្វែកមកបង្ហាញជូនអ្នកគាំទ្រ។ មិនមែនត្រឹមបង្ហាញភាពស្រស់ស្អាត និងពូកែតុបតែងខ្លួនប៉ុណ្ណោះទេ ក៏ប៉ុន្ដែទង្វើនេះ ត្រូវបានមហាជនយល់ឃើញថា ជាការលើកស្ទួយ និងជំរុញការការពារពីសម្លៀកបំពាក់ ទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌បុរាណខ្មែរ។
អ្នកនាង ពេជ្រ សោភា មួយរយៈចុងក្រោយនេះ ដូចជាសកម្មខ្លាំងមែនទែន ក្នុងការលូកដៃជាមួយក្រុមការងារ នាំយកឈុតបុរាណខ្មែរមកបង្ហាញមហាជនអ្នកគាំទ្រតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផេករបស់អ្នកនាងផ្ទាល់។ មើលទៅដូចខុសប្លែកពីច្រើនឆ្នាំមុន ដែលអ្នកនាងតែងតែបញ្ចេញបទចម្រៀងបែបយុវវ័យ រាំសប្បាយ។ ថ្ងៃនេះ អ្នកនាងបានបង្ហោះរូបភាពជាច្រើន និងបញ្ជាក់ខ្លឹមសាររៀបរាប់ថា ៖ « ស្រីខ្មែរក្រុងលង្វែក កូនចៅសុំថតតាម មើលទៅរូបភាព ពេញដោយសេរីភាពផ្លូវចិត្ត ហូលដែលនាងខ្ញុំ ស្លៀកមាន អាយុកាល ១០ឆ្នាំហើយ #សុំបងប្អូនខ្មែរកុំប្រកាន់»។
ងាកមកបវរកញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021 នៅក្នុងថ្ងៃនេះ ក៏បានបង្ហាញពីឈុតបុរាណខ្មែរក្នុងសម័យលង្វែកដូចគ្នា។ បវរកញ្ញារូបនេះ មិនត្រឹមទ្រង់គ្រឿងស្អាតសោភានោះទេ ថែមទាំងលើកសម្រស់ឈុតឱ្យកាន់តែទាក់ភ្នែកមហាជនថែមទៀត តាមរយៈទម្រង់មុខនារីខ្មែររបស់កញ្ញា។ សព្វថ្ងៃកញ្ញា ងិន ម៉ារ៉ាឌី កំពុងតែត្រៀមខ្លួនយ៉ាងសកម្មដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe International 2021 នាប្រទេសអ៊ីស្រាអែលនាងពេលឆាប់ៗខាងមុខនេះហើយ។
សូមជម្រាបបន្ថែម សិល្បៈនារីទាំង ២ដួងខាងលើនេះ សុទ្ធតែនាំយកហូលបុរាណខ្មែរ និងប្រភេទស្បៃខ្វែង មកតែងកាយជានារីសម័យលង្វែក បង្ហាញជូនអ្នកគាំទ្រ៕