

ក្រុមតំណាងកម្ពុជា ចំនួន១ក្រុមបានចេញទៅប្រកួតក្រៅដី នោះគឺភ្នំពេញក្រោន និង១ក្រុមទៀតគឺព្រះខ័នរាជស្វាយរៀង ដោយបានបញ្ចប់ប្រកួតទី៤របស់ខ្លួន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងនោះឃើញថាក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម Tampines Rovers FC របស់សិង្ហបុរី ដោយលទ្ធផល ២-០ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈភ្នំពេញក្រោន រងបរាជ័យក្រុមម្ចាស់ផ្ទះ Kichee SC ដោយលទ្ធផល ២-១ នៅហុងកុង ។


សម្រាប់ក្រុមបាល់ទាត់ភ្នំពេញក្រោន កំពុងកាន់កាប់តំណែងកំពូលតារាងរបស់ខ្លួន ដោយឆ្លងកាត់៤ប្រកួតមកនេះ ៣ប្រកួតឈ្នះ និង១ប្រកួតចាញ់ មាន៩ពិន្ទុក្នុងដៃ ។

ដោយឡែកសម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង វិញប្រកួតទី៤របស់ខ្លួនបន្តធ្វើបានល្អ និងបានយកឈ្នះ២ប្រកួតចុងក្រោយជាប់គ្នា ឈរនៅចំណាត់ថ្នាក់លេខ២ ៤ប្រកួតឈ្នះ២ ស្នើ១ និងចាញ់ មានចំនួន៦៧ពិន្ទុក្នុងដៃ ។

តារាងពិន្ទុ គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦

ចំពោះក្រុមនៅក្នុងតំបន់អាស៊ីខាងកើតចំនួន២ រួមមាន Persib Bandung របស់ឥណ្ឌូណេស៊ី និង FC Machida Zelvia របស់ជប៉ុន បានកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយមុនគេ នៅក្នុងពានរង្វាន់ AFC Champions League Two ៕



