នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈព័ត៌មានថៃ one31 บอย วันบันเทิง (ប៊យវ៉ាន់បាន់ថើង) បានចេញចំណងជើងធ្វើបញ្ជាក់ឱ្យដឹងថា តំណែងស្នេហ៍រវាង តារាស្រី Bella Ranee និងតារាប្រុស Weir Sukonwat អស់រយៈពេល ៩ ឆ្នាំបានបញ្ចប់ជាស្ថាពរ។
សារព័ត៌មានថៃបានចេញផ្សាយអះអាងថា រយៈពេលជាង១ខែនេះ អ្នកសារព័ត៌មានព្យាយាមសួរពីទំនាក់អ្នកទាំងពីរតាមរយៈចង្កោមអ្នកសិល្បៈ ហើយគេឃើញស្ថានភាពស្នេហារវាងតារាទាំងពីរដួងខាងលើនេះ មានការធ្លាក់ចុះយ៉ាងស្ងាត់ជ្រាប។ ដោយមានអ្នកអះអាងថា អ្នកទាំងពីរបានចែកផ្លូវគ្នាជ្រើសរើសអនាគតរៀងខ្លួន ជីវិតអ្នកណា អ្នកនោះអ្នកសម្រេច ដោយមិនមានអ្នកទី៣ចូលមកច្រៀតជ្រែកឡើយ។
សារព័ត៌មានថៃ Sanook បានអះអាងបន្ថែមទៀតថា បើទោះតារាមួយគូនេះ មិនមានឋានៈជាគូស្នេហ៍ទៀតក៏ពិតមែន ក៏ប៉ុន្ដែ អ្នកទាំងពីរនៅតែបង្ហាញពីទំនាក់ទំនងល្អនឹងគ្នា ឱ្យមហាជនអ្នកគាំទ្របានឃើញ៕