ដោយសារតែមានការ Comment ពីបណ្ដាហ្វេនៗអ្នកគាំទ្រទទូចចង់ទស្សនាMV «វិរៈនារី» ជាវីដេអូពេញនោះ នៅទីបំផុត នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានចេញវីដេអូមកបញ្ជាក់ពេលវេលានៃការចេញ Full MV តែម្ដង។
ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយកញ្ញា ទេព បូព្រឹក្ស បានចេញវីដេអូនិយាយប្រាប់ថា កញ្ញានឹងបញ្ចេញ MV «វិរៈនារី» គឺនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ វេលាម៉ោង ៧យប់ តាមរយៈ Youtube Ditway ។ កញ្ញាក៏បានអរគុណអ្នកគាំទ្រទាំងអស់ ដែលបានទន្ទឹងចាំទស្សនា Full MV យ៉ាងអន្ទះសារ និងទទូចអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់ ចូលរួម Stream នៅក្នុ Channel Youtube Ditway វេលាម៉ោង ៧យប់ទាំងអស់គ្នា។
យ៉ាងណាក៏ដោយ ទេព បូព្រឹក្ស ក៏បានបញ្ជាក់ទាំងអារម្មណ៍រំភើបទៀតថា ចាប់តាំងពីប្រឡូកសិល្បៈរាប់ឆ្នាំមក នេះគឺជាលើកដំបូងហើយ ដែលកញ្ញាទទួលបានការគាំទ្រខ្លាំងបែបនេះ។ រាល់ពេលដែលកញ្ញាបានអាន Comment របស់អ្នកគាំទ្រម្ដង គឺមានអារម្មណ៍ក្ដុកក្ដួល រំភើបរហូតដល់ឆួលភ្នែក ចង់ស្រក់ទឹកភ្នែក៕
ទស្សនាវីដេអូខាងក្រោមនេះ ៖