ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី បានបញ្ចប់យុទ្ធនាការក្នុងព្រឹត្តិការណ៍មិត្តភាពអន្តរជាតិ Mizuho Blue Challenge – The Kallang Football Series Singapore នៅលើទឹកដីខ្លួនឯង ដោយរងបរាជ័យ ២ប្រកួតជាប់ៗគ្នា ក្រោមថ្វីជើងក្រុមខ្លាំងមកពីទ្វីបអាមេរិកខាងត្បូងគឺ ប៉ារ៉ាហ្គាយ និងប្រេស៊ីល។

ដោយប្រកួតបើកឆាក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមម្ចាស់ផ្ទះសិង្ហបុរី បានចាញ់ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ ក្នុងលទ្ធផល ១-៤ នៅពហុកីឡដ្ឋានជាតិសិង្ហបុរី។ ទោះបីជាកីឡាករ Song Ui-young រកគ្រាប់បាល់តាមស្មើបានមួយគ្រាប់ក្នុងតង់ទី១ ក៏ដោយ ក៏ប៉ារ៉ាហ្គាយ នៅតែបន្ថែមគ្រាប់បាល់ឈ្នះដាច់នៅតង់ទី២ ដោយកីឡាករ Caballero ២គ្រាប់ Maurício ១គ្រាប់ និង Julio Enciso ១គ្រាប់។

ឈានដល់ប្រកួតទី២ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជំនួបបិទបញ្ចប់ព្រឹត្តិការណ៍ ក្រុមសិង្ហបុរី បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមជើងឯកពិភពលោក ៥សម័យកាល ប្រេស៊ីល ក្នុងលទ្ធផល ៧-០ ខណ:ខ្សែប្រយុទ្ធ Vinicius Jr រកបាន ៣គ្រាប់ម្នាក់ឯង ត្រឹមនាទីទី២១ ក្នុងតង់ទី១ មុនពេល Endrick, Estevao, Rayan និងជាគ្រាប់បាល់ Own Goal ១គ្រាប់របស់កីឡា Raoul Suhaimi។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Mizuho Blue Challenge ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងសិង្ហបុរី និងជប៉ុន ហើយបានផ្តល់បទពិសោធន៍ដ៏មានតម្លៃដល់ក្រុមតំណាងតំបន់អាស៊ានមួយនេះ ក្នុងការវាស់ស្ទង់សមត្ថភាពជាមួយក្រុមកម្រិតពិភពលោក ដូចជា ប៉ារ៉ាហ្គាយ និងប្រេស៊ីល៕


