ក្រសែភ្នែកពិភពលោកទាំងមូលកំពុងសម្លឹងឆ្ពោះទៅកាន់ទីក្រុងសិនជិន ប្រទេសចិន នៅទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ខណៈដែលមហាអំណាចនុយក្លេអ៊ែរធំៗទាំងបី គឺលោក ស៊ី ជីនពីង (ចចកប៉េកាំង), លោក ដូណាល់ ត្រាំ (ឥន្ទ្រីវិមានស) និងលោក វ្ល៉ាឌីមៀ ពូទីន (ខ្លាឃ្មុំទឹកកក) មកជួបប្រជុំគ្នាជាផ្លូវការជាលើកដំបូងក្នុងកិច្ចប្រជុំ APEC ២០២៦។

ចំណុចគួរឱ្យកត់សម្គាល់បំផុតមុនកិច្ចប្រជុំកំពូលនេះ គឺឈុតឆាកការទូត និងសារនយោបាយដ៏ស៊ីជម្រៅ ដែលស្តែងចេញតាមរយៈព្រឹត្តិការណ៍ APEC៖

១.អត្តសញ្ញាណពណ៌លើកន្សែងបង់ក APEC ៖ ក្នុងពិធីថតរូបអនុស្សាវរីយ៍រួមនៃមេដឹកនាំសេដ្ឋកិច្ចទាំង ២១ ម្ចាស់ផ្ទះចិនបានប្តូរពីឈុតប្រពៃណីសំពត់អាវក្រាស់ៗ មកប្រើកន្សែងបង់ករចនាបថចិនបែបទំនើប និងសាមញ្ញវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ លោក ស៊ី ជីនពីង និងមេដឹកនាំភាគច្រើនបានជ្រើសរើស «កន្សែងពណ៌ក្រហម» ខណៈដែលលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បែរជាជ្រើសរើសពាក់ «កន្សែងពណ៌ខៀវ» ដូចគ្នាទៅវិញ។

២.លោក ត្រាំ ប្រកាសថា «ឈ្នះ» តាំងពីមិនទាន់ប្រជុំ៖ ថ្លែងប្រាប់ទូរទស្សន៍ Fox News លោក ត្រាំ បានអួតសរសើរពីពិធីទទួលស្វាគមន៍ដ៏អធិកអធម និងមានពណ៌សម្បុរពីសំណាក់ទីក្រុងប៉េកាំងចំពោះរូបលោក ដែលខុសប្លែកដាច់ពីមេដឹកនាំដទៃ ជាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ដែលពុំមានពិធីទទួលផ្លូវការណាមួយឡើយពេលមកដល់។ លោក ត្រាំ ចាត់ទុកការទទួលបដិសណ្ឋារកិច្ចដ៏ពិសេសនេះថាជា «ជ័យជម្នះ» របស់លោកតាំងពីកិច្ចប្រជុំមិនទាន់ចាប់ផ្តើម។

៣.ក្តីបារម្ភរបស់ប្រទេសតូចៗ ចំពោះជំនួបត្រីភាគី៖ មុនជំនួបត្រីភាគីនៅ APEC លោក ត្រាំ បានជួបពិភាក្សាទ្វេភាគីជាមួយលោក ពូទីន ដោយបង្ហើបពីក្តីរំពឹងលើលទ្ធផលល្អៗ និងបានជួបលោក ស៊ី ជីនពីង ដោយបានលើកឡើងខ្លីៗពីរឿងអាស្រូវរបស់លោក Jensen Huang អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដែលត្រូវចាកចេញពីតំណែង។ នៅក្នុងជំនួបត្រីភាគីថ្ងៃនេះ មេដឹកនាំទាំងបីត្រូវបានរំពឹងថា នឹងពិភាក្សាលើសង្គ្រាមអ៊ុយក្រែន អ៊ីរ៉ង់ អាវុធនុយក្លេអ៊ែរ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា AI ទោះបីជាអ្នកវិភាគព្រមានថា ជំនួបនេះអាចនឹងធ្វើឱ្យប្រទេសតូចៗបារម្ភពីការបែងចែកផលប្រយោជន៍រវាងមហាអំណាចក៏ដោយ។

សូមជម្រាបបន្ថែមថា អ្វីដែលកាន់តែយកចិត្តទុកដាក់ និងតាមដានឱ្យដិតដល់ជាងនេះទៅទៀតនោះគឺ វត្តមាននុយក្លេអ៊ែរទី ៤ គឺលោក គីម ជុងអ៊ុន ដែលមានតម្រុយថា នឹងមានជំនួបក្រៅផ្លូវការជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ដូច្នេះហើយបន្តទៅមុខទៀត តើសភាពការណ៍សណ្ដាប់ធ្នាប់ពិភពលោកនឹងទៅជាយ៉ាងណា?៕

Share.