យោងតាមបញ្ជាក់ផ្លូវការពីសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងសហព័ន្ធបាល់ទះពិភពលោក បានប្រកាសជាសមាជិកនៅតំបន់អាស៊ានប្រទេសហ្វីលីពីន ទទួលបានសិទ្ធិរៀបចំការប្រកួតបាល់ទះជើងឯកពិភពលោក 2027 FIVB Men’s Volleyball World Cup ទោះបីជម្រើសជាតិខ្លួនគ្មានឈ្មោះចូលប្រកួតក្តី។
ដោយហ្វីលីពីន ស្ថិតនៅក្នុងចំណោមប្រទេស៣ធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី ២៣–២៧ ខែមិថុនា ឆ្នាំ២០២៧)៖

ប្រទេសបារាំង៖ បារាំង, ប៉ូឡូញ, ប្រេស៊ីល, អ៊ុយក្រែន, អាហ្សង់ទីន, គុយបា
ប្រទេសហ្វីលីពីន៖ រុស្ស៊ី, ស្លូវេនី, សហរដ្ឋអាមេរិក, ជប៉ុន, ហ្វាំងឡង់, អ៊ីរ៉ង់, ចិន
ប្រទេសប៊ុលហ្គារី៖ ប៊ុលហ្គារី, អ៊ីតាលី, ទួរគី, អាល្លឺម៉ង់, ស៊ែប៊ី, បែលហ្ស៊ិក។

ពានរង្វាន់បាល់ទះជើងឯកពិភពលោក 2027 FIVB Men’s Volleyball World Cup គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៧ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៧។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕
