
គ្រូបង្វឹក FC Machida Zelvia លោក Go Kuroda ថ្លែងមុនជួបព្រះខ័នរាជស្វាយរៀង យប់នេះថា៖ «យើងទទួលបានកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយរួចហើយ ប៉ុន្តែថាតើយើងនឹងបញ្ចប់ចំណាត់ថ្នាក់លេខ ១ឬអត់? គឺអាស្រ័យចាប់ពីការប្រកួតទល់នឹងព្រះខ័នរាជស្វាយរៀងតទៅ។
បើទោះបីជាមានកាលវិភាគមមាញឹកក៏ដោយ កីឡាករកំពុងខិតខំខ្លាំង ហើយខ្ញុំជឿថាពួកគេនឹងលេងដោយភាពរីករាយ និងទស្សនៈថ្មីនៅក្នុងប្រទេសកម្ពុជា ជាកន្លែងមកដល់លើកដំបូង យើងនឹងរួបរួមគ្នាជាក្រុម ហើយពិតជាមានគោលបំណងដើម្បីទទួលបាន៣ពិន្ទុត្រលប់ទៅវិញ»។
ពានរង្វាន់ AFC CHAMPIONS LEAGUE TWO (GROUP G) រវាងព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ FC MACHIDA ZELVIA ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ម៉ោង ៧:១៥នាទីយប់៕

