អ្នកគាំទ្រតារាប្រុសរូបសង្ហា Kim Soo Hyun ពិតជាក្ដៅសាច់ឡើងសាច់ដុំភ្នែកជាក់ជាមិនខាន ខណៈរឿងថ្មីរបស់លោកមានចំណងជើងថា «One Ordinary Day» ទើបតែបានបញ្ចាំងត្រឹមភាគទី ១ នៅក្នុង VIU ដែលជាកម្មវិធីកម្សាន្ដសម្រាប់ទស្សនារឿងភាគកូរ៉េល្បីដ៏សម្បូរបែប។ មិនត្រឹមតែមានប្លង់បង្ហាញសាច់កាយស្ដែងៗនោះទេ តារាប្រុសរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម Twitter ទម្លាយរូបភាពអាក្រាតកាយ ដែលជាការលះបង់ក្នុងការសម្ដែងក្នុងរឿងនេះថែមទៀតផង។
តារាប្រុស Kim Soo Hyun ហាក់ដូចមិនចម្លែកអ្វីឡើយនៅពេលដែលលះបង់សុខចិត្តអាក្រាតកាយក្នុងសម្ដែងរឿង ព្រោះថា កន្លងមកមានភាពយន្ដចំនួន២ធំមកហើយដែលលោកបានសម្ដែងប្លង់ក្ដៅសាច់បែបនេះ ដូចជារឿង Real និងរឿង Why brought me to you ។ ក្រៅពីបង្ហាញឈុតក្ដៅសាច់ហើយនោះ តារាប្រុសរូបនេះក៏បានបញ្ចេញអត្ដចរិតថ្មីក្នុងការសម្ដែងជាតួឧក្រិដ្ឋជន ដែលមានការវាយតប់គ្នាយ៉ាងសាហាវនៅក្នុងគុក។
សូមជម្រាបផងដែរថា រឿង «One Ordinary Day» តារាប្រុស Kim Soo Hyun សម្ដែងជានិស្សិតមហាវិទ្យាល័យដែលរស់នៅក្នុងជីវិតធម្មតា។ ប៉ុន្តែនៅយប់មួយ លោកបានក្លាយជាជនសង្ស័យជាឃាតក។ ហើយជីវិតបានធ្លាក់ទៅក្នុងសភាពដុនដាបបំផុតមិនធ្លាប់មានពីមុន នោះនាំឱ្យលោកជួបតួប្រុស Shin Joong Han (សម្តែងដោយលោក Cha Seung Won) ដែលជាមេធាវីចុងចោទ មានប្រវត្តិប្រឡងជាមេធាវីធ្លាក់ច្រើនសារ។ ប៉ុន្តែយ៉ាងណាក៏ដោយ មេធាវីរូបនេះ គឺជាមនុស្សតែម្នាក់គត់ដែលបានជួយ Kim Soo Hyun ឱ្យរួចផុតពីករណីនេះ។ ហើយក្នុងនាមជាមេធាវីក្នុងរឿងនេះ លោកបានរកឃើញថា យុត្តិធម៌នៅក្នុងសង្គមកូរ៉េប្រហែលជាមិនមានទេ៕
ទស្សនាវីដេអូខាងក្រោមនេះ៖