
ពានរង្វាន់លំដាប់ទី២របស់កម្ពុជា Cambodian League 2 បានបង្ហាញវត្តមានចំនួន១សប្តាហ៍កន្លងទៅរួចរាល់ ខណៈគ្រាប់បាល់ក្រុមដែលបានប៉ះគ្នា៤ក្រុមកើតមានចំនួន៣គ្រាប់ ខណៈខាងក្រោមនេះជារឿងសំខាន់ៗ មុនបន្តដំណើរទៅសប្តាហ៍ទី២។
ទី១ ចំណាត់ថ្នាក់) ក្លិបបាល់ទាត់ភ្នំពេញស៊ីធី ចំណេញគ្រាប់បាល់២គ្រាប់ ទើបអាចឈរកំពូលតារាងបាន ខណៈសៀមរាប យូណាយធីន ឈរចំណាត់ថ្នាក់លេខ២ មាន៣ពិន្ទុដូចគ្នា។

ទី២ កីឡាល្អប្រចាំការប្រកួត) គិតត្រឹមសប្តាហ៍ទី១ មានកីឡាករសញ្ជាតិខ្មែរ១រូប និងកីឡាករបរទេស១រូប ឈ្នះងាកីឡាករល្អប្រចាំការប្រកួត៖
- កីឡាករ អ៉ិត សូនី របស់ភ្នំពេញស៊ីធី ឈ្នះងារកីឡាករល្អ១លើក។
- កីឡាករ Afolabi របស់សៀមរាប យូណាធីត សញ្ជាតិនីហ្សេរីយ៉ា ឈ្នះងារកីឡាករល្អ១លើក។

ទី៣) កីឡាកររកគ្រាប់បាល់បញ្ចូលទី) កីឡាករដែលរកគ្រាប់បាល់បញ្ជូលទីចំនួន៣រូប ជាកីឡាករសញ្ជាតិខ្មែរ ទាំង៣រូប។
- កីឡាករ សុន វណ្ណដេត សមាជិករបស់ភ្នំពេញស៊ីធី រកបាន១គ្រាប់។
- កីឡា អ៉ិត សូនី សមាជិករបស់ភ្នំពេញស៊ីធី រកបាន១គ្រាប់។
- កីឡាករ ភឿក ថាតថៃ សមាជិករបស់សៀមរាប យូណាយធីត រកបា១គ្រាប់។

ទី៤ ចំនួនអ្នកគាំទ្រ) ត្រឹមសប្តាហ៍ទី១អ្នកគាំទ្របានចូលរួមទស្សនាផ្ទាល់ក្នុង២កីឡដ្ឋានផ្សេងគ្នា ចំនួន៧៦៥នាក់ ខណៈទីលានឈើតុំ ខេត្តពោធិ៍សាត់ មានអ្នកគាំទ្រច្រើនជាងគេចំនួន ៤២៥នាក់។

កម្មវិធីប្រកួតសប្តាហ៍ទី២

ចំពោះរូបមន្តប្រកួត និងលក្ខខណ្ឌ ដោយយោងតាមបទប្បញ្ញត្តិនៃការប្រកួតរដូវកាល ២០២៦/២៧ រូបមន្តនៃការប្រកួតមានដូចខាងក្រោម៖
- ទម្រង់វិលជុំ ៤ ជុំ ក្រុមទាំង ៥ ត្រូវប្រកួតវិលជុំសន្សំពិន្ទុក្នុងដី និងក្រៅដីចំនួន ៤ ជុំ ដែលស្មើនឹង ១៦ ប្រកួតក្នុងមួយក្រុម ពេញមួយរដូវកាល។
- ក្រុមជើងឯក (ចំណាត់ថ្នាក់លេខ ១) នឹងទទួលបានសិទ្ធិឡើងទៅប្រកួតនៅលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៧/២៨ ដោយស្វ័យប្រវត្តិ ក្នុងលក្ខខណ្ឌក្លិបទទួលបានអាជ្ញាបណ្ណក្លិបជាតិ (National Club License)។
- ក្រុមចំណាត់ថ្នាក់លេខ ២ ត្រូវប្រកួតជម្រុះ Play-off ចំនួន ២ ជើង (ក្នុងដី និងក្រៅដី) ជាមួយក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់បាតតារាងនៃលីគកំពូលកម្ពុជា រដូវកាល ២០២៦/២៧ ដើម្បីដណ្ដើមកៅអីឡើងទៅលេងលីគកំពូល។
- ករណីពិសេសលើអាជ្ញាបណ្ណក្លិប ប្រសិនបើក្រុមបាតតារាងលីគកំពូលមិនមានអាជ្ញាបណ្ណ ក្រុមលេខ ២ នៃលីគទី២ (ដែលមានអាជ្ញាបណ្ណ) នឹងឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ។ ផ្ទុយទៅវិញ ប្រសិនបើក្រុមជើងឯក និងក្រុមលេខ ២ នៅលីគទី២ មិនមានអាជ្ញាបណ្ណ សិទ្ធិនេះនឹងត្រូវផ្ទេរជូនក្រុមចំណាត់ថ្នាក់លេខ ៣ ដែលមានអាជ្ញាបណ្ណជំនួសវិញ
គួរបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់ នៃការប្រកួតពានរង្វាន់លីគទី២ កម្ពុជា (Cambodian League 2) រដូវកាល ២០២៦/២៧ ក្រុមជើងឯក ទទួលបាន ១២ លានរៀល (ពានមួយ) ក្រុមជើងឯករង ទទួលបាន ៤ លានរៀល៕




