ថ្មីៗនេះ នៅលើហ្វេសប៊ុករបស់ផេកមានឈ្មោះ ASEAN มองไทย (ASEAN ម៉ងថៃ) បានបង្ហោះការរិះគន់ និងចោទប្រកាន់មកលើបទចម្រៀងរបស់កញ្ញា ទេព បូព្រឹក្ស មានចំណងជើងថា «វីរនារី» ដែលទើបតែចេញ Full MV កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ ថា Copy ពីបទចម្រៀងរបស់ Lisa’s Blackpink។ ទង្វើនៃការបង្ហោះសារនោះ គេមើលឃើញមានខ្លឹមសារញុះញង់ឱ្យមហាជនទូទាំងពិភពលោក ក៏ដូចជាខាងផលិតកម្ម YG Entertainment ផ្ទៀងត្រចៀកស្ដាប់បទចម្រៀងនេះ ដើម្បីទាមទាររកសំណងប៉ះពាល់កម្មសិទ្ធបញ្ញា។
ហ្វេសប៊ុកផេក ASEAN มองไทย (ASEAN ម៉ងថៃ) បានសរសេរសារបង្ហោះថា «អ្នកជឿរឿងកម្មសិទ្ធបញ្ញាទេ ចូលទៅតាមដានក្នុង TikTok ណាបាទ! មានអ្នកកាត់តរួចរាល់ មិនដូចត្រង់ណាយកប៉ិចមកគូស»។ មួយវិញទៀត នៅលើយូធូមានឆាណែលឈ្មោះ อิสรภาพ – issarapap channel បានចេញវីដេអូបរិយាយព័ត៌មានដោយប្រើចំណងជើងថា «YG មានរឿងក្ដៅ! អ្នកគាំទ្របទចម្រៀងផ្ដួលរំលំ “សិល្បករកម្ពុជា” Copyបទល្បី “ក្រុមBlackpink” មិនដូចត្រង់ណាយកប៉ិចមកគូស!?»។ ជារួមនៅក្នុងឃ្លីបវីដេអូនេះ បានរៀបរាប់ថា អ្នកគាំទ្រថៃភាគច្រើនបានយកភ្លេងបទចម្រៀង «វីរនារី» មកធៀបគ្នាជាមួយបទ «Kill this love» របស់ក្រុមចម្រៀង Blackpink គឺមើលឃើញមានលក្ខណៈស្រដៀងគ្នា។ តែចេតនាទាំងអស់នេះ ត្រូវបានអ្នកគាំទ្រខ្មែរមើលឃើញថា ជាការអុចអាល់ និងបំបាក់ទឹកចិត្តសិល្បករកម្ពុជា។
អ្នកគាំទ្រខ្មែរជាច្រើននាក់បានចូលទៅ Comment តវ៉ាចំពោះការបង្ហោះបំផុសបំផុលនោះថា «ពួកខ្ញុំលែងឈឺក្បាលជាមួយនឹងសត្វធា.តុដូចអ្នកទៀតហើយ អរគុណសម្រាប់ការតាមដាន ឱ្យបទចម្រៀងខ្មែរមានviewកាន់តែច្រើន »។ ខ្លះទៀតថា «ASEAN “มอง” ไทย និយាយម្ដងថា គេ Copy និយាយពីដងថាគេ Copy ចុះអាត្រង់ខ្លួន Copy ពីគេច្រើនរាប់មិនអស់នោះ admin មិនប្រកាច់និយាយផង admin អត់ខ្មាសមាត់ខ្លួនឯងទេហ៎?? លើកឯកសារនេះ ឯកសារនោះមក តែចុងក្រោយ admin នៅតែឆ្កែ នៅតែជាងកង្កែបក្នុងអណ្ដូង ដែរមិនទទួលស្គាល់ការពិតថា នេះមិនមែនជារបស់ប្រទេសអញទេ តិចៗ ខ្ចិលយាយច្រើនហត់ »។ នៅមានខ្លះទៀតថា «ASEAN “มอง” ไทย សៀមៗ ប្រែថាចោៗ អូយៗឈឺនៅពេលដែលខ្មែរផ្សាយពីវប្បធម៌ ហាៗថាចុកៗមែន»។ មួយទៀតនិយាយថា «ASEAN “มอง” ไทย ហេយ! ចូលចិត្តឱ្យគេឈ្លោះគ្នាដើម្បីឱ្យ page ខ្លួនឯងល្បីម៉េស អាណិតដល់ហើយ អាសូរតែយករឿងពិតមកផ្សាយ យករឿងអត់មានខួរគិតមកផ្សាយកុហកគេ»។
គួរឱ្យចាប់អារម្មណ៍ណាស់ថា នៅពេលដែលមហាជនខ្មែរបង្ហាញ និងលើកស្ទួយពីវប្បធម៌ខ្មែរ នោះគេឃើញអ្នកលេងបណ្ដាញសង្គមថៃខាងលើនិយមសម្ដែងអារម្មណ៍មិនពេញចិត្ត និងប្រតិកម្មមិនចេះអស់ឥតឈប់ឈរ។ ទង្វើរបស់ហ្វេសប៊ុកផេកថៃមួយចំនួនខាងលើនេះ ត្រូវបានគេយល់ឃើញថា ជាទង្វើទាមទារភាពល្បីល្បាញ និងបំពានចង់កេញចំណេញលើរឿងវប្បធម៌ បង្កជម្លោះ ហើយក៏ជាទង្វើគប្បីទទួលខុសត្រូវចំពោះផ្លូវច្បាប់ផងដែរ៕