អតីតខ្សែការពារ Man City កីឡាករ Nicolás Otamendi ព្រមទាំងប្រពន្ធ និងកូនប្រុសរបស់គាត់ត្រូវបានក្រុមចោរមួយក្រុមចូលប្លន់ក្នុងផ្ទះរបស់ពួកគាត់នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ បន្ទាប់ពីការប្រកួត ក្រុម Benfica ចាញ់ ក្រុម​Sporting CP ១-៣ ក្នុង​ក្របខណ្ឌ Primeira Liga សប្តាហ៍ទី១៤។

សេចក្តីថ្លែងការណ៍របស់ក្លិប Benfica បាន​ចេញមកបញ្ជាក់​ថាបច្ចុប្បន្នខ្សែការពារអាហ្សង់ទីនរូបនេះ រួមទាំងប្រពន្ធ និង​កូនប្រុស​របស់​គាត់​មាន​សុខភាព​ល្អ បើ​ទោះ​បី​មាន​ឧបទ្ទវហេតុ​ដ៏​តក់ស្លុត​ក៏​ដោយ។

យោងតាមរបាយការណ៍របស់ Correio da Manhã បានរាយការណ៍ថាក្រុមចោរមានគ្នាសរុបបួននាក់បានចូលប្លន់យកទ្រព្យសម្បត្តិជាច្រើនដូចជា៖ ខ្សែក,លុយមួយចំនួន និងនាឡិកាជាដើម។

គ្រួសារOtamendi
Telegram-Troryorng

Share.