អតីតខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea និងក្រុមជម្រើសជាតិអង់គ្លេស លោក Frank Lampard យល់ព្រមវិលត្រលប់មកកាន់ក្របខណ្ឌ Premier League សារជាថ្មីក្នុងនាមជាគ្រូបង្វឹករបស់ក្រុមស្ករគ្រាប់ Everton ជាមួយកិច្ចសន្យាចំនួន២ឆ្នាំកន្លះ។

បុរសវ័យ ៤៣ឆ្នាំរូបនេះត្រូវបានក្លិប Chelsea បណ្តេញចេញពីតំណែងជាគ្រូបង្វឹក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រោយដឹកនាំក្រុមបានត្រឹមរយៈពេល ១៨ខែប៉ុណ្ណោះ​ បន្ទាប់ពី​ទទួល​បាន​សេចក្តី​ទុកចិត្ត​ឱ្យ​ឡើង​ជំនួស​លោក Maurizio Sarri។

ជាពិសេសថ្មីៗនេះ ក្លិបបាល់ទាត់ Everton បានបណ្តេញលោក Rafael Benitez ចេញពីតំណែង នាយប់ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២២ ក្រោយដឹកនាំបង្ហាញខ្លួនទម្រង់លេងមិនសូវបានល្អ ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាថ្នាក់ដឹកនាំទទួលយកមិនបាន។

បច្ចុប្បន្នក្លិប Everton កំពុងស្ថិតនៅលេខរៀងទី១៦ ក្បែរតំបន់កាត់ចោល បន្ទាប់ឆ្លងកាត់២០ប្រកួត ឈ្នះ៥ ស្មើ៤ និងចាញ់១១ មានត្រឹមតែ១៩ពិន្ទុតែប៉ុណ្ណោះ តាមពីក្រោយដោយក្រុម Watford, Norwich, Newcastle និង Burnley៕

Telegram-Troryorng
Share.