តារាសម្ដែងរូបស្រស់ Angelababy និងស្វាមី Huang Xiaoming បានសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីសម្រេចចិត្តចាប់ដៃសាងគ្រួសារដោយរៀបការកាលពីឆ្នាំ២០១៥ និងបន្សល់ទុកកូនប្រុសតូចវ័យ៥ឆ្នាំ។
កំពូលតារាសម្ដែងជួរមុខរបស់ចិនទាំងពីរដួងបានចេញមកប្រកាសពីរឿងលែងលះរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ តាមរយៈការចែករំលែកផុសលើបណ្ដាញសង្គមនិង Tag ឱ្យគ្នាទៅវិញទៅមក។
ថ្វីត្បិតតែសម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួន ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នាហើយ មើលថែកូនប្រុសតូច Little Sponge (ឈ្មោះហៅក្រៅ) រួមគ្នាក្នុងឋានៈជាឪពុកម្ដាយដដែល។
ដំណឹងលែងលះរវាងកំពូលតារាទាំងពីរដួងនេះមិនបានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមហាជនភ្ញាក់ផ្អើលខ្លាំងនោះទេ ព្រោះតែគេបានសង្កេតឃើញមួយរយៈហើយពីភាពសោះអង្គើយរវាងអតីតគូស្វាមីភរិយាទាំងពីរនេះ ព្រោះមិនថាលើបណ្ដាញសង្គម ឬកម្មវិធីទូរទស្សន៍អ្នកទាំងពីរមិនទាំងសម្លឹងមុខគ្នាផង៕
ប្រភព៖ dramapanda