កម្មវិធីប្រកួត Mister TVB Cambodia 2022 ត្រូវបានរៀបចំនិងដាក់ឱ្យបោះឆ្នោតនៅក្នុង Group Facebook ដែលមានឈ្មោះថា TVB Cambodia Fan Club II ដើម្បីឱ្យហ្វេនៗដែលនិយមគាំទ្រតារា TVB បានបោះឆ្នោតឱ្យតារាដែលខ្លួនគាំទ្រ។
សម្រាប់រយៈពេល៣ខែដំបូង តារាសម្ដែង TVB ផ្នែកបុរសចំនួន១០រូបដែលឈ្នះពីការបោះឆ្នោតដោយអ្នកគាំទ្រកម្ពុជាក្នុងវគ្គទី១ (Vote Round 1) មានចំនួន១០រូបរួមមាន៖
ក្រោយដឹងលទ្ធផល Top10 រួចហើយ ប្រិយមិត្តដែលជាហ្វេនៗត្រូវចាប់ផ្ដើមបោះឆ្នោតជាបន្តទៀតដើម្បីស្វែងរក Top5 ដូច្នេះហ្វេនៗអាចបន្តបោះឆ្នោតជាបន្តទៀត ប៉ុន្តែមានរយៈពេលកំណត់ត្រឹម៤៨ម៉ោងប៉ុណ្ណោះ។ ដើម្បីធ្វើការបោះឆ្នោតសូមអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ Vote : នៅលើរូប Idol នីមួយៗសូម Like&React=1 point (ពិន្ទុ), Comment ឈ្មោះ = 2 point (ពិន្ទុ), Share = 3 point (ពិន្ទុ)។
បើតាមការបញ្ជាក់របស់ម្ចាស់ Post បានឱ្យដឹងថាការប្រកួតដែលរៀបចំឡើងនេះគឺមិនមានគោលបំណងយកតារាៗ TVB មកប្រៀបធៀបគ្នានោះទេ គ្រាន់តែធ្វើឡើងដើម្បីចង់ដឹងថាតើតារា TVB ផ្នែកបុរសរូបណាដែលមានប្រជាប្រិយភាពខ្លាំងជាងគេបំផុតក្នុងបេះដូងហ្វេនៗកម្ពុជា៕