នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃល្អនឹងត្រូវបានចាត់ទុកថាថ្ងៃពិសេសជាង២ពាន់ឆ្នាំមានម្ដងនោះស្រាប់តែលេចវត្តមានតារាសម្ដែងហូលីវូដ Angelina Jolie នៅមុខប្រាសាទអង្គរវត្ត។
យោងតាម Facebook Page របស់កំពូលតារាល្បីបានបង្ហោះឱ្យដឹងថា ខណៈនេះលោកស្រីកំពុងតែមានវត្តមាននៅប្រាសាទអង្គរវត្ត អច្ឆរិយៈវត្ថុដ៏អស្ចារ្យក្នុងលោក និងជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងទេថាតើស្ត្រីដ៏មានឥទ្ធិពលរូបនេះធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងអ្វីនៅឡើយនោះទេ ព្រោះមិនទាន់មានសារព័ត៌មានអន្តរជាតិ ឬខ្លួនលោកស្រីផ្ទាល់បានបង្ហើបឱ្យដឹងថាវត្តមានលើស្រីលើទឹកដីអង្គរ ដើម្បីកិច្ចការងារអ្វីឱ្យប្រាកដ។ ប្រសិនបើមានដំំណឹងអ្វីថ្មីបន្ថែមសារព័ត៌មានត្រយងនឹងលើកយកចុះផ្សាយជាបន្តបន្ទាប់ទៀត។
សូមទស្សនារូបភាពលោកស្រី Angelina Jolie នៅមុខប្រាសាទអង្គរវត្តខាងក្រោមនេះ៖