ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តារាសម្ដែងហូលីវូដ លោកស្រី Angelina Jolie បានចូលជួបសម្ដែងការគួរសមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅទីស្តីការក្រសួងបរិស្ថាន ខណៈអំឡុងពេលលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
បើតាមការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរ គុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមដោយលោកស្រី Angelina Jolie។
បេសកម្មកំពូលតារាភាពយន្តជួរមុខរបស់ហូលីវូដរូបនេះបានធ្វើដំណើរមកកាន់ទឹកដីអង្គរដើម្បីចូលរួមពិធីសម្ពោធជាផ្លូវការ កម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី ( Women For Bees) ក្រោមកិច្ចសហការជាមួយនឹងអង្គការយូណេស្កូនិង សម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ តាមរយៈកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រីនេះ គេរំពឹងថានឹងជួយលើកកម្ពស់ស្ត្រីជាច្រើនរូបឱ្យមាន ជីវភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ចុចអានព័ត៌មានពាក់ព័ន្ធ៖ វត្តមាន Angelina Jolie ជាសារសំខាន់មួយបញ្ជាក់ថាកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព!
គោលបំណងអ្នកនាង Angelina Jolie និងកូនស្រី មកកម្ពុជាលើកនេះ ព្រោះប្រញាប់ធ្វើរឿងនេះ…
មិនត្រឹមតែមានវត្តមានតែក្នុងទឹកដីអច្ឆរិយៈប៉ុណ្ណោះទេ ព្រោះកាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែលេចវត្តមានកំពូលតារាស្រីរូបនេះ នៅរាជធានីភ្នំពេញកណ្ដាលបេះដូងនៃប្រទេសកម្ពុជា ដោយគេឃើញអ្នកម្ដាយកូន៦រូបនេះបានធ្វើដំណើរទៅកាន់ផ្សារទួលទំពូង ដើររកមើលទិញវត្ថុអនុស្សាវរីយ៍ផងដែរ៕
ចុចអាន៖ សំណាងម្ល៉េះ! អ្នកដើរផ្សារ និងអាជីវករទួលទំពូងបានជួបថតរូបជាមួយនឹង Angelina Jolie…
ប្រភពរូបភាព៖ Ministry of Environment