ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានរងបរាជ័យជាលើកដំបូងក្រោមថ្វីជើងក្រុមនារីសៀមរាបអេហ្វស៊ី ដោយលទ្ធផល ២-៣ លើទឹកដីខ្លួនឯងក្នុងកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី១៣ មីនា សប្តាហ៍ទី១២ ពានរង្វាន់ជម្រើសជើងឯកនារីឆ្នាំ២០២១។
បើទោះបីជាការប្រកួតម្សិលមិញនេះចាញ់ក៏ដោយ ប៉ុន្តែក្រុមនារីភ្នំពេញក្រោន បានលើកពានជម្រើសជើងឯកនារីឆ្នាំ២០២១ ដោយស្វ័យប្រវត្តិរួចបាត់ទៅហើយ ខណ:ការប្រកួតវិលជុំនៅសល់២សប្តាហ៍ទៀតឯណោះ។
បច្ចុប្បន្នភ្នំពេញក្រោន មាន៣៣ពិន្ទុ ឈរលេខ១ ខណៈក្លិបបាល់ទាត់សៀមរាប ឈរលេខ២ មាន២៥ពិន្ទុ និងលេខ៣ ណាហ្គាវើលដ៍ មាន២៤ពិន្ទុ៕
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតជម្រេីសជេីងឯកបាល់ទាត់នារី ឆ្នាំ២០២១ សប្តាហ៍ទី១២៖


