ហុងកុង – អតីតតារាសម្ដែងចិនហុងកុងលោកស្រី Rosamund Kwan វ័យ៦០ឆ្នាំ ត្រូវបានទស្សនាវដ្ដីម៉ូដមួយលើកសរសើរពីការតុបតែងខ្លួនរបស់លោកស្រីដែលមើលទៅនៅខ្ញង់មិនសមជាលោកយាយឡើយ តែជាយុវវ័យច្រើនជាង។
យោងតាម HK01 ចាប់តាំងពីដើមឆ្នាំតារាសម្ដែងជើងចាស់របស់ហុងកុងទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជនដោយសារតែលោកស្រីឧស្សាហ៍បង្ហោះវីដេអូពីជីវិតប្រចាំថ្ងៃលើបណ្ដាញសង្គមជារៀងរាល់ថ្ងៃ ថាតើលោកស្រីរៀបចំការស្លៀកពាក់បែបណា? ជាពិសេសការគិតពីស្នេហា ហើយមានមនុស្សរាប់ពាន់ Comment នាក់ ដោយមតិនីមួយៗលើសរសើរពីអាយុ ការស្លៀកពាក់ ពិសេសរូបរាងដែលនៅស្រស់សោភាមិនមានចាស់ទ្រុឌទ្រោមទៅតាមវ័យនោះឡើយ។
Kwan Chi Lam ដែលបច្ចុប្បន្នគឺជាតារាចម្រៀងមួយរូបតែងតែបង្ហោះវីដេអូសកម្មភាពនៅផ្ទះរាល់ថ្ងៃរបស់ខ្លួន ហើយតារាស្រីរូបនេះក៏ឧស្សាហ៍អញ្ជើញមិត្តភក្ដិជិតស្និទ្ធមកលេងផ្ទះព្រោះពួកគេនៅផ្ទះជិតៗគ្នា។ សម្រាប់ទីតាំង Apartment រស់នៅរបស់គាត់មានតម្លៃ ១៩.១លានដុល្លារ។
សព្វថ្ងៃតារារូបនេះកំពុងប្រកបអាជីវកម្មផ្នែក Fashion ផ្សព្វផ្សាយពាណិជ្ជកម្មឱ្យអាហារ និងផលិតផលរក្សាសម្រស់ជាដើម។ មិនតែប៉ុណ្ណោះលោកស្រីក៏បានបណ្ដាក់ទុនលើអចលនទ្រព្យផងដែរ ដោយចំណូលមិនជាប់បំណុលរបស់លោកស្រីមានចំនួន៥០០លានដុល្លារហុងកុង (ប្រមាណ៦៣.៨លានដុល្លារអាមេរិក)។
តារាដែលត្រូវមហាជនមើលឃើញថានៅតែរក្សារូបរាងនិងសម្រស់ឱ្យនៅតែក្មេងពិសេសគឺស្បែកទន់រលោងក្មេងខ្ចីធ្លាប់បាននិយាយលេងសើចថា៖ «ខ្ញុំចំណាយពេលពាក់កណ្ដាលជីវិតរបស់ខ្ញុំលើរឿងសម្ផស្ស»។ តាមដឹងជារៀងរាល់ថ្ងៃ Kwan Chi Lam តែងតែបិទម៉ាស រក្សាសម្រស់គ្រប់កន្លែងពិសេសនៅជុំវិញភ្នែក។
ថ្វីត្បិតតែខកខានសម្ដែងភាពយន្តអស់រយៈពេល១៧ឆ្នាំប៉ុន្តែបើនិយាយពីជំនាន់ឆ្នាំ១៩៩០ លោកស្រីគឺជានិមិត្តរូបសិល្បៈអាស៊ី ដែលបានចាត់ចំណាត់ថ្នាក់ដោយ People Magazine (USA) ជាស្ត្រីដែលស្អាតបំផុតក្នុងលោកទាំង៥០កាលពីឆ្នាំ១៩៩៨.
ងាកមកជីវិតអាពាហ៍ពិពាហ៍វិញ Chi Lam បានរៀបការជាមួយនឹងអ្នកជំនួញត្រកូលវ៉ាងម្នាក់កាលពីឆ្នាំ១៩៨២ ទោះជាឪពុករបស់លោកស្រីជំទាស់ក្ដី។ ប៉ុន្តែរៀបការបានត្រឹមកន្លះឆ្នាំគូស្នេហ៍ថ្មីថ្មោងនេះបានបែកផ្លូវគ្នា ដោយអតីតស្វាមីធ្លាប់ទាំងប្រើសម្ដីប្រមាថលោកស្រីថា «មនុស្សស្រីល្អដូចជានាងចង់រកតាមផ្លូវត្រង់ណាក៏បាន»។
ជីវិតអាពាហ៍ពិពាហ៍របស់លោកស្រីហាក់មិនជោគជ័យឡើយ Quan Chi Lam បានរៀបការស្ងាត់ៗម្ដងទៀតជាមួយនឹងអ្នកជំនួញមានទ្រព្យជនជាតិចិនតៃវ៉ាន់ ប៉ុន្តែក្រោយមកពួកគេបានលែងលះគ្នាវិញនៅឆ្នាំ ២០១៥។ ចាប់តាំងពីពេលនោះមកលោកស្រីមិនដែលប្រកាសពីទំនាក់ទំនងស្នេហាខ្លួនជាសាធារណៈទៀតឡើយ៕
ប្រភព៖ VNExpress