ចិន – តារាសម្ដែង Deng Lun បានបាត់បង់កិត្តិយសនិងកេរ្តិ៍ឈ្មោះ ហើយប្រឈមនឹងបាត់បង់តួនាទីជាអ្នកសម្ដែងថែមទៀត ព្រោះលោកគឺជាតារាទីពីរបន្ទាប់ពីតារាស្រី Fan Bingbing ដែលត្រូវរដ្ឋបាលចិនផាកពិន័យ។
តារាសម្ដែងចិន Deng Lun ត្រូវបានដាក់ទោសនិងពិន័យទឹកប្រាក់១០៦លានយ័ន (១៦.៦លានដុល្លារ) នេះបើតាមអាជ្ញាធរពន្ធដារទៅក្រុងស៊ាងហៃបានប្រកាស។ ករណីរបស់ Deng Lun នេះបានបើកកាយចេញមកក្រៅតាមរយៈការវិភាគរបាយការណ៍ធំរបស់ក្រសួងពន្ធដារ។
តារាសម្ដែងវ័យ២៩ ដែលមានមនុស្ស follow ៤០លានគណនីនៅលើ Social Media របស់ចិន Sina Weibo ក្រោយមកបានផុសសុំទោសនៅលើបណ្ដាញសង្គមចំពោះទង្វើរបស់លោក «ខ្ញុំបានពិនិត្យមើលទង្វើរបស់ខ្លួនឯង ខ្ញុំសូមទទួលស្គាល់ទង្វើរបស់ខ្ញុំគ្រប់យ៉ាងទាំងអស់»។ ក្រោយមកគណនី Deng Lun នៅលើ Weibo និង Douyin ក៏ដូចជា Platform វីដេអូខ្លះៗ និងផលិតកម្មរបស់លោក ត្រូវបានបិទជាបណ្ដោះអាសន្ន។
ព័ត៌មាននេះបានក្លាយជាដំណឹងដ៏ក្ដៅគគុកនិងល្បីល្បាញបំផុតនៅ Sina Weibo នៅត្រឹមតែ៣០នាទីក្រោយពីដំណឹងនេះបានផ្សាយចេញមកមានចំនួនអ្នកតាមដានរឿងនេះរហូតឡើងខ្ពស់ជាង៥០០លានដង។ ម្ចាស់ Brand ធំនិងក្រុមហ៊ុនធំៗជាច្រើនមានដូចជា Viomi Technology និង LÓreal បានផ្អាកនិងបញ្ចប់កិច្ចសន្យាជាមួយនឹង Deng Lun។
ភាពយន្តដែលតារារូបនេះសម្ដែងនិងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញមានហ្វេនច្រើនគឺបានមកពីភាពយន្តភាគបុរាណចិន «Ashes of Love» គឺជារឿងដែលមានល្បីក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃ។
កាលពីខែធ្នូ ឆ្នាំ២០២១ Platform Hunag Wei ដែលជាកម្មវីធី Livestreamer ឬត្រូវបានស្គាល់ថា Viya ក៏ត្រូវបានពិន័យ១.៣៤ពាន់លានយ័ន សម្រាប់ការគេចពន្ធ។ ខណៈដែលនៅឆ្នាំ២០២១ នាខែសីហា តារាសម្ដែងស្រី Zheng Shuang ត្រូវបានពិន័យប្រាក់២៩៩លានយ៧ន ដោយសារតែតារាស្រីរូបនេះបានគេចមិនបង់ពន្ធចូលរដ្ឋ។ ត្រលប់ទៅខែតុលា ឆ្នាំ២០១៨ តារាសម្ដែងស្រីដ៏ល្បីល្បាញនិងជារាជិនីរបស់ចិនគឺ Fan Bingbing ក៏ត្រូវបានអាជ្ញាធរចិនបញ្ជាឱ្យបង់ប្រាក់ពិន័យជាង៨០០លានយ័នផងដែរ៕
ប្រភព៖ Globaltimes