ក្នុង​ចំណោម​៨ប្រកួត​បើក​ឆាក​តាម​ពូល​នីមួយៗ​នៃ​ពានរង្វាន់ Cambodian League Cup 2022 ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Cambodian Premier League អាជ្ញាកណ្ដាល​បាន​ពិន័យ​កាត​​លឿង​សរុប​រហូត​ដល់​២៦​សន្លឹក (មិនទាន់​មាន​កាត​ក្រហម) លើ​​កីឡាករ​២៤​នាក់ និង​គ្រូ​បង្វឹក​២នាក់។

ក្នុង​ចំណោម​គ្រូ​បង្វឹក​ទាំង​១៦ ក្រុម​មាន​គ្រូ​បង្វឹក​ក្រុម​២​មាន​គីរីវង់សុខសែនជ័យ ជនជាតិ​អេស្ប៉ាញ លោក Manuel Retameroនិង​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញក្រោន ជនជាតិ​អ៊ុយក្រែន លោក Oleg Starynskyi ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​មុន​គេ​ក្នុង​សប្ដាហ៍​ទី១។

ចំណែក​ក្រុម​ដែល​ត្រូវ​ពិន័យ​កាត​លឿង​ច្រើន​ជាង​គេ​គឺ​ខេត្ត​កោះកុង ពេល​ប្រកួត​ទល់​នឹង​ក្រុម​គីរីវង់សុខសែនជ័យ ដោយ​ក្នុង​នោះ​មាន​កាត​លឿង​៤សន្លឹក ខណៈ​ក្រុម​សៀមរាបអែហ្វស៊ី,​បឹងកេត​និង​វិសាខា ជា​ក្រុម​ដែល​មិន​ទាន់​មាន​ពិន័យ​កាត​លឿង​នៅ​ឡើយ​ទេ។

អត្ថបទពាក់ព័ន្ធ៖League Cup៖គីរីវង់,​ស្វាយរៀង,​ភ្នំពេញក្រោន,​វិសាខា នាំ​មុខ​តាម​ពូល​នីមួយៗ

សម្រាប់​អាជ្ញាកណ្ដាល​ដែល​ចាយកាត​លឿង​ច្រើន​ជាង​គឺ​មាន​២រូប ដោយ​ចាយ​ម្នាក់​៥សន្លឹក ដោយ​ក្នុង​នោះ​លោក​អាជ្ញាកណ្ដាល ស្រី សុវណ្ណារ៉េត ដឹកនាំ​ការ​ប្រកួត​រវាង​គីរីវង់សុខសែនជ័យ ជាមួយ​ខេត្ត​កោះកុង និង​លោក ហាក់ ដា ដឹកនាំ​ការ​ប្រកួត​រវាង​ក្រុម Tiffy Army FC ប្រកួត​ទល់​ជាមួយ​អគ្គីសនីកម្ពុជា៕

Share.