កូរ៉េ – IU តារាចម្រៀង-តារាសម្ដែងល្បីរបស់កូរ៉េខាងត្បូងបានអនុញ្ញាតឱ្យភាពយន្តភាគកូរ៉េរឿង «The Sound of Magic» ដែលកំពុងតែបញ្ចាំងនៅលើ Netflix ប្រើប្រាស់បទចម្រៀងខ្លួនដោយ free មិនយកលុយ។
ភាពយន្ត «The Sound of Magic» បានប្រើប្រាស់ចម្រៀង «Knee» របស់ IU នៅក្នុងរឿងដោយពេលនោះតួអង្គ Hong Jungmin ជាអ្នកច្រៀង រហូតធ្វើឱ្យអារម្មណ៍អ្នកទស្សនាចាក់ដោតជាខ្លាំង។ នៅកន្ទុយរឿងនៃរឿងនេះក៏បានដាក់បញ្ចូលឈ្មោះ IU ជាម្ចាស់បទដើមផងដែរ។
អ្នកដឹកនាំរឿង Kim Seongyoon បានបង្ហើបថា IU បានអនុញ្ញាតឱ្យរឿងភាគនេះប្រើប្រាស់បទចម្រៀង Free ដោយមិនគិតប្រាក់នោះឡើយ។
«យើងចាំបាច់ត្រូវតែទិញសិទ្ធិបញ្ញាបទចម្រៀង Knee ដើម្បីអាចផ្សព្វផ្សាយបទចម្រៀងនេះនៅទូទាំងពិភពលោក។ ខ្ញុំបានទំនាក់ទំនងទៅ IU ព្រោះនាងជាអ្នកនិពន្ធទំនុកច្រៀងនិងទំនុកភ្លេងបទនេះដោយផ្ទាល់ នាងបានលើកទឹកចិត្តខ្ញុំឱ្យប្រើប្រាស់បទនោះចុះ។ ខ្ញុំពិតជាអរគុណណាស់។ ពួកយើងស្និទ្ធស្នាលគ្នាដោយសារតែពួកយើងធ្លាប់រួមការងាររឿងភាគ Dream High»
ប្រភព៖ GStarLive