ភាពយន្តចិន – តារាសម្ដែងចិន Liu Yifei ហៅ លីងអ៊ឺ កំពុងតែធ្វើឱ្យមហាជនពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង ដោយសារវត្តមានរបស់នាងក្នុងភាពយន្តបុរាណចិន «The Great Spirit» ក្រោយបាត់មុខពីការសម្ដែងរឿងបុរាណអស់១៦ឆ្នាំ។
នៅថ្ងៃទី២៦ ខែឧសភា ក្រុមការងារផលិតភាពបានបង្ហាញវីដេអូខ្លីបង្ហាញឈុតឆាកដែល Liu Yifei កំពុងរាំនិងវាយតប់ជាមួយនឹងបុរស ព្រមទាំងជាមួយនឹងពាក្យណែនាំតួអង្គរបស់ Christal Liu ថាជានារីមានភាពរឹងមាំនិងមោះមុត៖ «ស្ត្រីប្រៀបដូចជាបុប្ផា ឆ្លងកាត់អព្ទដ៏ក្រាស់ដ៏បានក្លាយជាបុប្ផារីកស្រស់ត្រចង់។
វីដេអូខ្លីនេះទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជនព្រោះតែឃើញការណែនាំថា Liu Yifei ត្រលប់មកសម្ដែងរឿងបុរាណក្រោយខកខានសម្ដែងអស់១៦ឆ្នាំ។
មហាជនបានលើកឡើងដូចៗគ្នាថាពួកគេរងចាំការសម្ដែងរឿងបុរាណរបស់នាងជាយូរមកហើយ ទីបំផុតបានសម្រេចហើយ ដោយអ្នកគាំទ្របានបន្ថែមទៀតថាសមត្ថភាពសម្ដែងរបស់តារាស្រីរូបនេះនឹងមិនធ្វើឱ្យអ្នកទស្សនាខកបំណងឡើយ។