ករណីធ្លាក់ LED ចុះមកសង្កត់លើអ្នករាំក្រុមចម្រៀងហុងកុង Mirror នៅពេលថ្មីៗនេះប៉ូលីសបានរាយការណ៍ឡើងវិញហើយថា មិនទាន់មានអ្នកស្លាប់ឡើយ ដោយមានអ្នករាំម្នាក់កំពុងសង្គ្រោះក្នុង ICU ចំណែក2 នាក់ទៀតរងរបួសធ្ងន់។
យ៉ាងណាមិញ មានសេចក្ដីរាយការណ៍មួយទៀតបានបញ្ជាក់ថា នៅក្នុងចំណោមអ្នករាំ ឬ Dancer ដែលរងរបួសយ៉ាងធ្ងន់ធ្ងរនៅគឺមានឈ្មោះ លី ឈីយៀន ដែលលោកគឺជាមិត្តប្រុសរបស់តារាចម្រៀង So Ching ជាសមាជិកក្នុងក្រុមចម្រៀង COLLAR ។ លោកជាអ្នករាំដែល LED ធ្លាក់ចុះមកសង្កត់ចំពាក់កណ្ដាលខ្លួនបណ្ដាលឱ្យរងរបួសធ្ងន់ត្រង់ ក្បាល និងបាក់ឆ្អឹងកផ្នែកក្រោយ។
បើតាមការអះអាងចុងក្រោយបានឱ្យដឹងថា លោក លី ឈីយៀន មានអាការៈឈាមកកនៅក្នុងខួរក្បាល បាក់ឆ្អឹងកផ្នែកខាងក្រោយជា ៤កំណាត់់ និងរបួសធ្ងន់ផ្នែគសរសៃប្រសាទ។ ហើយស្ថានការណ៍ដែលអាក្រក់បំផុតនៅក្នុងដំណាក់កាលព្យាបាលនេះ ប្រសិនបើមិនទទួលបានជោគជ័យនោះ គឺលោកនឹងក្លាយទៅជាមនុស្សពិការ។
យ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមទូទាំងពិភពលោកបាន Comment ជូនពរឱ្យលោក លី ឈីយៀន រួចផុតពីគ្រោះកាចសាហាវនេះ និងទទួលបាលការព្យាបាលយ៉ាងជោគជ័យពីក្រុមគ្រូពេទ្យជំនាញ៕
សូមទស្សនាវីដេអូ Top News ៖