ក្លិបបាល់ទាត់ Muangthong United បានប្រកាសនាំចូលអ្នកចាំទី Kawin Thamsatchanan ជាលើកទី២ ក្រោយចប់កិច្ចសន្យាជាមួយក្លិប Oud-Heverlee Leuven លីគកំពូលរបស់ប្រទេសបែលហ្សិក។

អ្នកចាំទី​វ័យ​៣២​ឆ្នាំ និងមាន​កម្ពស់​១,៨៣​ម៉ែត្រ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិបបាល់ទាត់ Muangthong United រយ:ពេល១០ឆ្នាំគត់ ពោលគឺចាប់ពីឆ្នាំ ២០០៨-១៨ ដោយបង្ហាញខ្លួនបាន​ចំនួន ២៤៧ប្រកួត។

ខណ:នៅក្នុងក្រុមជម្រើសជាតិថៃ Kawin Thamsatchanan គឺជាអ្នកចាំទីដៃទី១ ដោយធ្លាប់តាំងពីឈុត U16, U19, U23 និងឈុតធំ តាំងពីឆ្នាំ ២០០៦ រហូតដល់បច្ចុប្បន្ន​ឈ្នះពានជាច្រើនដូចជា AFF Cup ៣ដង (2014, 2016 និង 2020)។ លើសពីនេះអ្នកចាំទី Kawin ក៏បានឈ្នះមេដាយមាស SEA Games លើកទី២៧ ជាមួយ U23 ថៃផងដែរ៕

Share.