តាមរយៈការចេញផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី ២៩ ខែសីហា នេះបានឱ្យដឹងថា សមាជិកក្រុមចម្រៀង Black Pink បានសាងនូវប្រវត្តិសាស្ត្រថ្មីសម្រាប់តារាស្រីក្នុងតំបន់អាស៊ី ដែលអាចដណ្ដើមបានពានរង្វាន់ពីវេទិកា MTV VMA ឆ្នាំ 2022 នៅសហរដ្ឋអាមេរិក បន្ទាប់ពីទើបតែបញ្ចេញបទចម្រៀងថ្មី « Pink Venom »។
ជាមួយគ្នានោះ តារាចម្រៀង Lisa គឺទទួលបានពានរង្វាន់ Best K-Pop ចេញពីបទចម្រៀង LALISA ដែលជាបទចម្រៀងទោលរបស់នាង និងបានសាងនូវកត់កំណត់ត្រាថ្មីជាលើកដំបូងពីវេទិកាលំដាប់អន្តរជាតិដែលមានលក្ខណៈ MTV Video Music Award។ តារាចម្រៀងស្រីរូបនេះ ក៏បាននិយាយថ្លែងអំណរគុណចំពោះផលិតកម្ម YG Entertainments ផលិតករដ៏ឆ្នើម Teddy និងអ្នករៀបចំកម្មវិធី MTV ព្រមទាំងក្រុមការងាររបស់ Black Pink និងអ្នកគាំទ្រទាំងអស់ដែលបានធ្វើឱ្យនាងមានថ្ងៃនេះ។ ក្រៅពីក្ដីរំភើបរបស់តារាស្រីរូបនេះហើយ អ្នកគាំទ្រក៏បានបង្កើត #LalisaVMAsWin ដើម្បីជាសម្ដែងអារម្មណ៍អបអរសាទរចំពោះនាងផងដែរ។
បទចម្រៀង LALISA របស់ Lisa Black Pink បានយកឈ្នះបទចម្រៀងរបស់ BTS, ITZY, SEVENTEEN, Stray Kids និង TWICE ។ Lisa បាននាំមកនូវភាពជោគជ័យយ៉ាងធំធេងមួយជាប្រវត្តិសាស្ត្រដំបូងរបស់នាង ព្រោះទើបបង្ហាញមុខជាតារាទោលជាមួយនឹងអាល់ប៊ុមរបស់ខ្លួន នាងក៏ស្រូបទាញបានការគាំទ្រកាន់តែខ្លាំង។ យ៉ាងណាមិញនេះ នៅរាត្រីលើកពាន Lisa បានឡើងលើវេទិកាកាន់ពានតែម្នាក់ឯង ដោយមិនមានសមាជិករួមក្រុមឡើងជាមួយ នោះក៏ព្រោះតែនាងតារាទោលដ៏ឆ្នើមម្នាក់របស់សិល្បៈតន្ត្រី K-Pop ។
សូមជម្រាបដែរថា បទ LALISA រហូតមកទល់ពេលនេះមានអ្នកចូលអ្នកទស្សនាច្រើនជាង 531 លាននាក់ហើយ ដែលជាបទពេញនិយមបំផុតរបស់តារាស្រី Lisa Black Pink ។