Khaby Lam បានក្លាយជាតារាអនឡាញដ៏ល្បីល្បាញយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម។ ថ្មីៗនេះទស្សនាវដ្ដី Forbes បានទម្លាយពីទិន្នន័យលម្អិតនៃរបាយការណ៍ចំណូលរបស់កំពូលតារា Tiktok ដែលមានចំនួន follow ច្រើនបំផុតមួយនៅលើពិភពលោក។
យោងតាមទស្សនាវដ្ដី Forbes តារា Titktok សញ្ជាតិអ៊ីតាលី រកបានចំណូល១០លានដុល្លារកាលពីឆ្នាំ២០២១ ត្រូវតែអរគុណដល់អ្នកគាំទ្រនៅលើបណ្ដាញសង្គម។ បើតាមរបាយការណ៍របស់ Afro Tech តារាកំប្លែង Khaby Lame បានក្លាយជា Content Creator ដែលមានចំនួន follow ច្រើនជាងគេបំផុតនៅលើ Tiktok កាលពីដើមខែមិថុនាឆ្នាំនេះ ទាញទម្លាក់ Charli D’Amelio ដែលធ្លាប់ស្ថិតនៅលើលំដាប់កំពូលឱ្យមកនៅឈរត្រឹមលេខ២វិញ។
លោកត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានសមត្ថភាពពូកែម្នាក់ព្រោះ Content របស់លោកមិនប្រើសម្ដីនោះទេគ្រាន់តែកាយវិការប៉ុណ្ណោះ ប៉ុន្តែអាចទាញឱ្យអ្នកគាំទ្រសើច និង ចង់តាមដានរាល់វីដេអូរបស់លោក។ យុទ្ធសាស្ត្ររបស់បុរសវ័យ២២ឆ្នាំនេះ បានធ្វើឱ្យលោកអាចរកបានចំនួន follower រហូតដល់ទៅ១៤៦លានគណនីលើ Tiktok និងជាអ្នកដែលមានចំនួន follower ច្រើនជាងគេបំផុតក្នុងពិភពលោក។
ថ្វីត្បិតតែលោកគឺជាកំពូលតារា Tiktok ដែលមានមនុស្ស follow ច្រើនជាងគេបំផុតក្ដីប៉ុន្តែលោកមិនមែនជា Influencer ដែលរកបានចំណូលច្រើនជាងគេបំផុតនោះទេ។ តាមពិតចំណូល Khaby រកបានគឺនៅតាមពីក្រោយ Charli D’Amelio ដែលរកបានចំណូលរហូតដល់ ១៧,៥លានដុល្លារ។
មិនខុសពីមនុស្សជាច្រើន Khaby Lame ក៏បាត់បង់ការងារនៅរោងចក្រដែរកាលពីអំឡុងឆ្នាំ២០២២ ខណៈដែលជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំងនៅអ៊ីតាលី។ ចាប់តាំងពីពេលនោះបុរសវ័យក្មេងរូបនេះបានរកឃើញជំនាញមួយថ្មីនៅលើ Social Media។ មិនត្រឹមតែជោគជ័យនៅលើអ៊ិនធឺណិតនោះទេ ប៉ុន្តែកាលពីខែកក្កដា ឆ្នាំ២០២២ លោកបានចុះកិ្ចចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Binance ជាក្រុមហ៊ុនប្ដូរប្រាក់ Crypto។
ក្រៅពី Khaby Lame ក៏បានចុះកុងត្រាជាច្រើនឆ្នាំជាមួយនឹងក្រុមហ៊ុនភេសជ្ជៈយក្ស Pepsi។ មិនទាន់ត្រឹមនេះនោះទេ លោកថែមទាំងមានវត្តមាននៅលើស្ពតពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក Metaverse។ បច្ចុប្បន្ន Khaby Lame ឈរនៅលេខរៀងទី ៨ នៃទស្សនាវដ្ដី Forbes ក្នុងចំណោមកំពូល Creator ល្បីៗក្នុងលោក៕