ក្រុមហ៊ុន Nouvel ដែលធ្លាប់ធ្វើជាតំណាងរបស់តារាសម្ដែងស្រី Angelina Jolie មើលថែទាំចំការទំពាំងបាយជូដើម្បីផលិតស្រានៅប្រទេសបារាំងជាមួយនឹងក្រុមហ៊ុនរបស់ Brad Pitt បានដាក់ពាក្យប្ដឹង Brad Pitt ពីបទរារាំងមិនព្រមឱ្យ Angelina Jolie មានចំណែកក្នុងចំការទំពាំងបាយជូរក្រោយតារាស្រីហូលីវូដរូបនេះបានដាក់ពាក់ប្ដឹងលែងលះកាលពីឆ្នាំ២០១៦។
ក្រុមហ៊ុន Nouvel បានបង្ហើបឱ្យដឹងថា Brad បានធ្វើខ្លួនមើលតែចំការនៅក្នុងប្រទេសបារាំងជាទ្រព្យសម្បត្តិផ្ទាល់ខ្លូន ថែមទាំងហ៊ានបំផ្លាញលុយរាប់សិនបង្កើត Project អត់មាននប្រយោជន៍ជាច្រើន ហើយលោកបានបញ្ជាឱ្យដកវត្ថុមានតម្លៃនៅក្នុងចំការទៅដាក់ក្នុងក្រុមហ៊ុនផ្សេងៗរបស់ខ្លួនឯង និងមិត្តភក្ដិរបស់លោកយ៉ាងអាថ៌កំបាំងផងដែរ។
កាលពីឆ្នាំ២០០៨ Brad Pitt និង Angelina Jolie បានសម្រេចចិត្តទិញចំការទំពាំងបាយជូ និងភូមិគ្រឹះទំនើប Chateau Miraval ក្នុងប្រទេសបារាំង ក្នុងតម្លៃ 25 លានដុល្លារ។ ៦ឆ្នាំក្រោយមកទៀត Brad Pitt និង Jolie បានសម្រេចចិត្តរៀបការជាមួយនឹងគ្នា ទើបសម្រេចចិត្តពង្រីកផ្ទៃដីផ្ទះ និងចំការឱ្យកាន់តែធំរហូត 1800 អា ឬប្រមាណជាង៧០០ហិចតា ដែលក្នុងនោះមានទាំងឃ្លាំងផលិតស្រាទំពាំងបាយជូ និងមានបឹងធម្មជាតិផ្ទាល់ខ្លួនក្នុងផ្ទៃដីនោះទៀត។
ប៉ុន្តែចូលដល់ឆ្នាំ២០១៦ Jolie បានប្ដឹងលែងលះគ្នាជាមួយនឹង Brad Pitt ដោយអ្នកទាំងពីរបានដណ្ដើមគ្នាយកសិទ្ធិចិញ្ចឹមកូន រួមទាំងសិទ្ធិគ្របគ្រងលើអចលនទ្រព្យដ៏មានតម្លៃមហាសាលនេះផងដែរ។ ការចេញមកប្ដឹងរបស់ក្រុមហ៊ុន Nouvel គឺជាការទះកំផ្លៀងមួយដៃវិញ ក្រោយ Brad Pitt ធ្លាប់ប្ដឹងថា Angelina Jolie លួចលក់ហ៊ុនចំការទំពាំងបាយជូរពាក់កណ្ដាលឱ្យទៅសេដ្ឋីរុស្សី សិយមិនប្រាប់លោក ទាំងដែលជាកម្មសិទ្ធិរួមគ្នា ចំណែក Angelina Jolie វិញ បានអះអាងថា Brad Pitt មានគម្រោងរឹបអូសចំការធ្វើជាកម្មសិទ្ធិតែម្នាក់ឯងទាំងដែលអ្នកស្រីក៏មានសិទ្ធិជាម្ចាស់ហ៊ុនម្នាក់ដែរ៕