ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ មហាជន​ព្រោះ​តែ​រូប​សម្រស់​ស្រស់​ស្អាត​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ជា​​តារា​សម្ដែង​និង​តារា​ម៉ូដែល​។

សូមចុចអាន៖ ណុប​ ​បាយ៉ារិទ្ធិ​ ​សម្រេច​ក្ដី​ស្រមៃ​​ក្លាយ​ជា​អ្នក​និពន្ធ​​​ដូច​ម្ដាយ​តាមរយៈ​ស្នាដៃ​​​​ ​«​បេះដូង​មនុស្ស​ស្រី​»

លោក​ស្រី​ ​ ផាន់ ​សុគន្ធថង​ ​ ​គឺ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ​ពោធិ៍សាត់​ ​ដែល​ទើប​តែ​ត្រូវ​ចាត់​តាំង​ជា​អ្នក​នាំ​ ពាក្យ​របស់​អយ្យការ​អម​សាលាដំបូង​ ខេត្ត​ពោធិ៍សាត់​ កាលពី​ថ្ងៃទី ៨ ​ខែ ​មិថុនា​ ឆ្នាំ​ ២០២១ ​កន្លង​ទៅ​តាម​សេចក្ដី​សម្រេច​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​ ចេញ​ដោយ​​ព្រះរាជអាជ្ញា កូយ កាន់យ៉ា​។

ស្ត្រី​ជា​អតីត​និស្សិត​ច្បាប់​បញ្ចប់​ការសិក្សាពី ​សកលវិទ្យាល័យ​ បញ្ញាសាស្ត្រ រូប​នេះ​មិនមែន​ត្រឹម​តែ​មាន​សមត្ថភាព​ខ្លាំង​ពូកែ​រៀន ចប់​និង​កំពុង បម្រើ ការងារ​ជា​មន្ត្រីរាជការ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​រូប​សម្បត្តិ​ស្អាត។

ក្រោយ​​សេចក្ដី​ប្រកាស​ចាត់​តាំងត្រូវ បានប្រកាស​ ជាសាធារណៈ ​មហាជន​ ​បាន​ផ្ដោត​ការចាប់​អារម្មណ៍​លើ ​លោក​ស្រី យ៉ាងខ្លាំង រហូត​មាន​អ្នក​ខ្លះ​ឃើញ​រូប​ថត ​លោកស្រី​ ហើយ ​យល់ច្រឡំ​ ​ស្មានថា លោកស្រី​ គឺ​ជា​ តារា​សម្ដែង តារា​ម៉ូដែល ឬ ជា​បវរកញ្ញា​ទៅ​វិញ ។

លោក ស្រី ផាន់ សុគន្ធថង ព្រះរាជអាជ្ញារង​នៃ​ អយ្យការ​អម​សាលា​ដំបូង ខេត្ត​ពោធិ៍សាត់​ ដែល​​ទើប​ត្រូវ​​ចាត់​ តាំងជា​អ្នក​នាំ​ពាក្​យ របស់ អយ្យការ​អម​សាលាដំបូង​ ​ខេត្ត ​ពោធិ៍សាត់​ ​គឺជា កូនស្រី​ នៅក្នុង​ត្រកូល​ អ្នក​ច្បាប់​ដែល​មាន​​សមាជិក​​ក្រុម​គ្រួសារ​និង​​សាច់ ញាតិ​ជា​​អ្នក​​ច្បាប់​ទាំង​អស់​ ​៕

Telegram-Troryorng
Share.