Author: កែវ សុខា

អង្ករស(White Rice)​របស់កម្ពុជាចំនួន ៣,៥០០ តោន បានដឹកទៅដល់កំពង់ផែនប្រទេសឥណ្ឌូនេស៊ីហើយ ហើយពិធីបើកទូរកុងតឺន័រ​ក៏រៀបចំធ្វើជាផ្លូវការផងដែរនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លើទឹកដីប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ាន។

Read More

នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងប្រាប់សារព័ត៌មានត្រយងថា កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមុខជនដទៃទៀតដែលបានយកសាកសពសត្វឈ្លូសទៅ បន្ទាប់ពីជនដៃដល់ភ័យរត់គេចខ្លួនដោយបន្សល់ទុកសាកសពសត្វឈ្លូតលើឆ្នេរកុកហាវនៅថ្ងៃកើតហេតុ​នោះ។

Read More

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងជំរុញទៅកាន់មន្រ្តីច្រកចេញចូលតែមួយខេត្តបាត់ដំបង ពីការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីសម្រួលការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ស្របពេលប្រជាពលរដ្ឋកាន់តែមានសន្ទុះគាំទ្រការផ្ដល់សេវារបស់មន្ត្រីជាប្រតិបត្តិករ។

Read More

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានបង្ហាញការកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនជនសង្ស័យករណីវាយសម្លាប់សត្វឈ្លូសមួយក្បាលកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុងកាលពីពេលថ្មីៗនេះ។

Read More

សមត្ថកិច្ចឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលកាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យម្នាក់ទាក់ទងករណីលួចប្រេងម៉ាស៊ីនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ បន្ទាប់ពីម្ចាស់អាជីវកម្មលក់ប្រេងម៉ាស៊ីនខាងលើបានឃាត់ខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើមឬស។

Read More

ជនសង្ស័យដែលក្លែងព្រះរាជសាររបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ ជនសង្ស័យរូបនោះមានឈ្មោះ  ហាក់  ឧត្តម    ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៩  ខែតុលា  ឆ្នាំ២០២៣  បច្ចុប្បន្នជនសង្ស័យស្ថិតនៅនាយកដ្ឋានកណ្តាលសន្តិសុខ  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែល​ជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។

Read More

អង្ករម៉ាកសមូហភាព​ SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបរបស់ប្រទេសកម្ពុជា បានទទួលពានរង្វាន់មាស ជាប្រភេទអង្ករសគ្រាប់វែងមានគុណភាព រសជាតិឈ្ងុយឆ្ងាញ់សម្រាប់ឆ្នាំ២០២៣នេះ។

Read More

ក្រុមហ៊ុនបុរីពិភពថ្មីបានប្រកាសទិញផ្ទះពីអតិថិជនត្រឡប់ចូលវិញ ៥០% នៃប្រាក់បង់ប្រចាំខែ(ប្រាក់ដើមខែបូកការប្រាក់)ចាប់ពីខែទី៧ ឡើងទៅ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់បុរីពិភពថ្មីបោះត្រាក្រុមហ៊ុនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដែលទំព័រហ្វេសប៊ុករបស់អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុបទើបបង្ហោះកាលពីល្ងាចថ្ងៃទី៣១ខែតុលានេះ។

Read More

យ៉ាងហោចណាស់ម្ចាស់គណនីហ្វេសប៊ុកចំនួន២០៤គណនី ត្រូវបានក្រសួងមហាផ្ទៃជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគេ បន្ទាប់ពីបានផ្ញើចូលតាមរយៈទំព័រហ្វេសប៊ុកចំនួន២ដែលស្ថិតក្រោមដែនសមត្ថកិច្ចការទទួលខុសរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៣នេះ។

Read More